ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ កំណត់ឲ្យក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ បញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥

ខេត្ត​កែប៖ ក្នុងចំណោមគ្រួសាររបស់ពលរដ្ឋនៅស្រុកដំណាក់ចង្អើរទូទាំង១១ភូមិ ក្នុងឃុំចំនួន២ ការតបណ្តាញទឹកស្អាតរបស់ក្រុមហ៊ុនដែលបានសិទ្ធក្នុងការវិយោគទើបតែសម្រេចបាន ៤៥៤គ្រួសារ ក្នុងចំណោម ៥,២៥៣គ្រួសារ ឬស្មើហ្នឹង១០% នៃលទ្ធផលសរុប។ កត្តា​នេះបានធ្វើអោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានកំណត់ឲ្យក្រុមហ៊ុននេះបញ្ចប់ការតបណ្តាញទឹកនៅត្រឹមឆ្នាំ២០២៥ និងធានាថាពលរដ្ឋមានទឹកស្អាតប្រើប្រាស់។

ការដាក់កំហិតនេះធ្វើឡើង ក្នុងពេលដែលឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអញ្ចេីញចុះពិនិត្យទីតាំងរបស់ក្រុមហ៊ុនខាងលើ ដែលស្ថិតនៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តម ចម ប្រសិទ្ធ បានបញ្ជាក់ថា ក្រសួងបានផ្តល់អាជ្ញាបណ្ណរហូតដល់២០ឆ្នាំ ក្នុងវិនិយោគលើការផលិតចែកចាយទឹកស្អាតនេះ តែគិតមកទល់ពេលនេះក្រុមហ៊ុនទើបសម្រេចប្រមាណ១០% នៃចំនួនខ្នងផ្ទះសរុប ដែលជាលទ្ធផលមិនឆ្លើយតបទៅហ្នឹងការចង់បានរបស់ក្រសួងនោះទេ ដូចនេះក្រុមហ៊ុនត្រូវរៀបចំផែនការឡើងវិញ ធ្វើយ៉ាងណាក្នុងឆ្នាំ២០២៥ ត្រូវតែមានបណ្តាញទឹកស្អាតចូលទៅដល់តាមខ្នងផ្ទះរបស់ប្រជាជន។

ក្រៅតែពីនោះឯកឧត្តម ទេសរដ្ឋមន្រ្តី​ បានផ្តល់នូវគន្លឹះច្រើនយ៉ាង សម្រាប់អោយក្រុមហ៊ុនមានជម្រើសយកទៅសម្រេចគោលដៅ តែតម្តល់ផលប្រយោជន៍ពលរដ្ឋជាចម្បង។ ឯកឧត្តមសង្កត់ធ្ងន់ថា ក្រសួងនឹងពិចារណា ស្វែងរកដៃគូថ្មី ប្រសិនបើក្រុមហ៊ុននៅតែបន្តភាពយឺតយ៉ាវដូចនេះ។

ក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប លើកឡើងថា ក្នុងនាមអាជ្ញាធរដែនដីឯកឧត្តម សង្ឃឹមក្រុមហ៊ុននេះ និងសម្រេចតាមបានការចង់បានរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ និងតបតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក៏ដូចជាស្របតាមយុទ្ធសាស្រ្តចតុកោណ​ របស់រាជរដ្ឋាភិបាល ដែលធ្វើយ៉ាងណាត្រឹមឆ្នាំ២០២៥ ពលរដ្ឋត្រូវមានទឹកស្អាតប្រើប្រាស់។ ទោះយ៉ាងណាក្នុងនាមរដ្ឋបាលខេត្ត​នឹងបន្តតាមដានរាល់កិច្ចការនេះ ដើម្បីធានាពលរដ្ឋបានទឹកប្រើប្រាស់តាមផែនការ។

គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៧មក ក្រសួងបានផ្តល់សិទ្ធវិនិយោគ ទឹកស្អាត ជូនក្រុមហ៊ុនរបស់ លោកស្រី អ៊ុក សោភា (រយៈពេល២០ឆ្នាំ) ក្នុងការផលិតទឹកស្អាត និងលក់ទៅអោយប្រជាពលរដ្ឋប្រើប្រាស់ នៅទូទាំង១១ភូមិ ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប តែមិនមានលទ្ធផលអ្វីជាដុំកំភួន រហូតដល់ឆ្នាំ២០២២ ក្រុមហ៊ុនខាងលើបានផ្ទេរសិទ្ធវិនិយោគនេះទៅអោយក្រុមហ៊ុនទឹកស្អាតដំណាក់ចង្អើរ របស់លោកស្រី វង្ស សោភ័ណ ក្នុងការបន្តផលិតនិងចែកចាយទឹកស្អាតនេះ៕FB_IMG_1688689532188 FB_IMG_1688689552532 FB_IMG_1688689555116 FB_IMG_1688689570657 FB_IMG_1688689582952 FB_IMG_1688689545401 FB_IMG_1688689542664 FB_IMG_1688689539518

You might like