នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ ព្រមទាំងជាប្រធានក្រុមកសាងកម្លាំងផ្នែកក្រៅប្រព័ន្ធ នៃយុវជនគណបក្សថ្នាក់កណ្ដាល រួមជាមួយឯកឧត្តមបណ្ឌិត វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយជាមួយសហគ្រិន កម្មករ និយោជិក ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ចំនួនជាង៥០០នាក់ ។
លោក យ៉ង់ យ៉ារិទ្ធិ អនុប្រធានប្រចាំការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានអានរបាយការណ៍ ស្តីពីសកម្មភាព ប្រវត្តិ និងការកសាងកម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមាន ផ្នែកសេវាកម្មកម្សាន្ត ផ្នែកដឹកជញ្ជូន ផ្នែកអាជីវករ និងផ្នែកដទៃទៀតក្នុងខេត្តកំពង់ស្ពឺ ។
ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក្នុងនាមគណបក្សប្រជាជនខេត្តកំពង់ស្ពឺ បានសំដែងការស្វាគមន៍ និងកោតសរសើរខ្ពស់ចំពោះបងប្អូនកម្លាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធខេត្តកំពង់ស្ពឺ ដែលតែងតែបានចូលរួមចំណែកគ្រប់សកម្មភាពជំរុញលេីកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ កិត្តិយសមុខមាត់ និងការអភិវឌ្ឍខេត្តកំពង់ស្ពឺឱ្យក្លាយជាខេត្តស៊ីវិល័យសម័យតេជោសន្តិភាពគួរជាទីចាប់អារម្មណ៍។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះបងប្អូនសមាជិក សមាជិកាផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលតែងតែផ្តល់ការជឿជាក់ ទុកចិត្ត គាំទ្រ ព្រមទាំងមានទឹកចិត្តគោរពស្រលាញ់ដោយស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺពួកគាត់ជឿជាក់ពេញចិត្ត និងគាំទ្រការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រៃនៃព្រះរាជាណាចក្រកម្ពុជា។ ជាការពិតណាស់ គណបក្សប្រជាជនកម្ពុជា តែងតែបើកឱកាសទូលាយជូនប្រជាពលរដ្ឋទាំងអស់គ្នា មិនថាទាំងក្នុងប្រព័ន្ធ ឬក្រៅប្រពន្ធ័នោះទេ ដេីម្បីរួមគ្នាធ្វេីអំពេីល្អ ចូលរួមស្រលាញ់សន្តិភាព ថែរក្សាសន្តភាព និងធ្វេីសកម្មភាពទាំងឡាយណាដែលមានប្រយោជន៍សម្រាប់សង្គមជាតិ សម្រាប់ជាកេរ្តិ៍ឈ្មោះល្អបន្តបន្សល់ទុកដល់កូនចៅយេីងជំនាន់ក្រោយ។ ឯកឧត្តបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនិងបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់គ្នាសូមអញ្ជើញបន្តទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ និងបងប្អូនសេដ្ឋកិច្ចក្រព័ន្ធទាំងអស់ដែលបានជឿទុកចិត្តលេីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានាពេលកន្លងមកដែលជាការជ្រេីសរេីសដ៏ត្រឹមត្រូវ ព្រោះក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វេីប្រទេសជាតិ និងប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ៕