កិច្ចប្រតិបត្តិការភាគីទាំងពីរក្នុងការអភិវឌ្ឍន៍និងបង្ការទប់ស្កាត់អំពេីភេរវកម្ម​ព្រហ្មទណ្ឌគ្រឿងញៀនជួញដូរមនុស្ស

ខេត្តតាកែវ​៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក​ ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរង ផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ​ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល និងទទួលយកអំណោយរបស់ស្នងការដ្ឋាននគរបាលខេត្តអានយ៉ាង សាលាក្រុងចូវដុក ទីរួមខេត្តទិញបៀន និងសាលាស្រុកអានភូ ជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។ ប្រតិភូស្នងការដ្ឋាននគរបាលខេត្តអានយ៉ាងដឹកនាំដោយលោកវរសេនីយ៍ឯក​ ឡឹម ភឿកង្វៀង ស្នងការនគរបាលខេត្តអានយ៉ាង​ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

ថ្លែងក្នុងពិធីជំនួបសំណេះសំណាលនាឱកាសនោះលោកឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលខេត្តតាកែវ​បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិនិងឯកឧត្តមអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានកោតសរសេីរ​និងសូមអរគុណដល់លោក
ស្នងការនគរបាលខេត្តអានយ៉ាង​ ដែលតែងតែបានឧបត្ថម្ភគាំទ្រជាថវិកា​ សម្ភារ:​ និងគ្រឿងឧបភោគ​ បរិភោគជូនដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ​នាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសដ៏ល្អនោះ​ភាគីទាំងពីរបានឯកភាពដាក់ចេញនូវទិសដៅកិច្ចសហ
ប្រតិបត្តិការ​ ក្នុងការបង្ការទប់ស្កាត់អំពេីភេរវកម្ម​ ព្រហ្មទណ្ឌ​ គ្រឿងញៀន​ ជួញដូរមនុស្ស​ និងបន្តរក្សាសាមគ្គីភាព​ មិត្តភាព​ កិច្ចសហប្រតិបត្តិកា ជាពិសេសសហការប្រយុទ្ធប្រឆាំងជំងឺកូវីដ(COVID-១៩)នៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ។ ជាចុងក្រោយភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ឱ្យគ្នាទៅវិញទៅមក​ ដេីម្បីរឹតចំណងសាមគ្គីភាព​ មិត្តភាព​យូរអង្វែង និងពិសាអាហារសាគ្គីផងដែរ៕IMG_20230526_084845 FB_IMG_1685064151752 FB_IMG_1685064040814 FB_IMG_1685064083924 FB_IMG_1685064005586 FB_IMG_1685064063137 FB_IMG_1685064050358 FB_IMG_1685064108316 FB_IMG_1685064093363 FB_IMG_1685064090169 FB_IMG_1685064056158

You might like