ឯឯកឧត្តមនាយឧត្តមសេនីយ៍​កែ​ គឹមយ៉ា អញ្ជេីញ​ជួបសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ​ជូនអតីតយុទ្ធជនកម្ពុជាក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ​ : នៅព្រឹក​ ថ្ងៃពុធ ៥ កើត ខែជេស្ធ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជេីញ​ចូលរួម​ពិធីសំណេះសំណាល​ និងបំពាក់គ្រឿងឥស្សរិយសការពារជាតិ​ ជជូនអតីតយុទ្ធជនកម្ពុជាក្រុងសិរីសោភ័ណ​​ខេត្តបន្ទាយមានជ័យ​ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះជួយខេត្តបន្ទាយមានជ័យ​ អញ្ជេីញចូលរួមពី ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល នៃគណៈអភិបាលខេត្ត លោក-លោកស្រី​ មន្ទីរ​ អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ កងកម្លាំងប្រដាប់អា​វុធទាំង៣ ប្រភេទ និងអតីតយុទ្ធជនជាច្រើនរូប ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលំឱនកាយវាចាចិត្តគោរព និងឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធអតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិជាទីសេ្នហាយើង សូមឲ្យដួងវិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមផ្ញើការសួរសុខទុក្ខចំពោះគ្រួសារអតីតយុទ្ធជន ពលីមរណៈ អតីតយុទ្ធជន ជនពិការដោយសារសង្រ្គាម ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្តបន្ទាយមានជ័យ និងសូមជូនពរឲ្យជួបប្រទះតែនឹងសេចក្តីសុខនិងសុភមង្គល នៅក្រោមដំបូលនៃសន្តិភាព។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងគ្រប់សមាសភាពត្រូវ ចូលរួមថែរក្សាការពារសន្តិភាព និងត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ខាងមុខនេះ និងណែនាំដល់អាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តជួយគាំទ្របង ប្អូនអតីតយុទ្ធជន និវត្តន៍ជន មនុស្សវ័យចាស់តាមគ្រប់មធ្យោបាយ។

ចុងបញ្ជប់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយស មេដាយជូនអតីតយុទ្ធជនទូទាំងខេត្តបន្ទាយមានជ័យ ដែលផ្តល់ដោយសម្តេចតេជោ ចំនួន៥៤៩៥នាក់ ដែលក្នុងនោះអតីតយុទ្ធជននៅក្រុងសិរីសោភ័ណចំនួន៨៨៨នាក់ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សរិទ្ធ ចំនួន៩គ្រឿង មេដាយមាសការពារជាតិ១៦០គ្រឿង មេដាយប្រាក់ការពារជាតិ៧១៩គ្រឿង និងឧបត្ថម្ភថវិកាម្នាក់ៗ៥ម៉ឺនរៀលសរុបថវិការួមចំនួន៤៤.៤០០០.០០០រៀល៕FB_IMG_1684921683222 FB_IMG_1684907514774 FB_IMG_1684907476904 FB_IMG_1684921553241 FB_IMG_1684921556201 FB_IMG_1684921672171 FB_IMG_1684921651058 FB_IMG_1684921559248 FB_IMG_1684921580033 FB_IMG_1684921629798 FB_IMG_1684921635670

You might like