ឯកឧត្តមវ៉ី សំណាងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ឯកឧត្តម វ៉ី សំណាងអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៦៨គ្រួសារ (ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ក្នុងនោះ ធ្ងន់ ៣គ្រសារ មធ្យម ៤គ្រួសារ និងស្រាល ៦១គ្រួសារ) ស្ថិតនៅភូមិរលាំងថ្លឹង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន៖អង្ករ ២៥គីឡូក្រាម,តង់ ១,ឃីត ១កញ្ចប់,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ១០ម៉ឺនរៀល។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ៥ម៉ឺនរៀល។
សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ៣ម៉ឺនរៀល។

ក្នុងនោះឯកឧត្តម សុខ ប៊ន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ក៌បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់ឯកឧត្តមផ្ទាល់ជូនដល់ គ្រួសាររងគ្រោះទាំង ៦៨ផងដែរ រួមមាន៖
-គ្រួសាររងគ្រោះធ្ងន់ ក្នុង១គ្រួសារ ថវិកា ១០ម៉ឺនរៀល
-គ្រួសាររងគ្រោះមធ្យម ក្នុង១គ្រួសារ ថវិកា ៥ម៉ឺនរៀល
និងរងគ្រោះស្រាល ក្នុង១គ្រួសារ ថវិកា ៣ម៉ឺនរៀល។FB_IMG_1684829265820 FB_IMG_1684829252919 FB_IMG_1684829259731 FB_IMG_1684829257001 FB_IMG_1684829247915

You might like