ឯកឧត្តមរដ្ឋមន្ដ្រីឌិត ទីណាទទួលជួបពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា

នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា មុននឹងការបញ្ចប់អាណត្តិនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ JICA និងក្រសួង នាពេលកន្លងមកក្នុងអនុវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមថា អង្គការ JICA នឹងអាចជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យសហគ្រិននិងកសិករខ្មែរ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញដំណើរការផលិតកសិផលដែលមានលក្ខណៈស្តង់ដាសម្រាប់ការនាំចេញទៅប្រទេសជប៉ុន៕FB_IMG_1678201026564 FB_IMG_1678201031016 FB_IMG_1678201033481 FB_IMG_1678201036115 FB_IMG_1678201042113 FB_IMG_1678201044960

You might like