បុរសម្នាក់បានស្លាប់ភ្លាមៗនៅពេលអង្គុយ លេងមុខបន្ទប់ជួលសុខៗ ស្រាប់តែកើតមានអាការៈខ្យល់គដួលបង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ កាលពី ល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ករណីបុរសម្នាក់បានស្លាប់ភ្លាមៗនៅបន្ទប់ជួលលេខ៣បេផ្លូវបេតុង ក្នុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីកន្លែងមុនកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានអង្គុយលេងផ្អែកនឹងមាត់ទ្វារបន្ទប់ រីឯប្រពន្ធនៅដេកសម្រាកក្នុងបន្ទប់ លុះ មួយសន្ទុះក្រោយមកស្រាប់តែជនរងគ្រោះដួលដាំដូង កន្ត្រាក់ដៃជើង ទើបផ្អើលឆោឡោដល់អ្នកជិតខាងលើកចូលដាក់ក្នុងបន្ទប់ ហើយជួយរឹតធ្វើចលនាសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សពជនរងគ្រោះមានឈ្មោះ សោម ឡាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ផ្លូវថ្នល់ មានប្រពន្ធឈ្មោះ ញ៉ែម ស្រីមុំ អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយកើតហេតុសមត្ថកិច្ច មកដល់ត្រួតពិនិត្យ និងធ្វើកំណត់ហេតុរួចរាល់ ទើបប្រគល់សព ឲ្យក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕IMG_20230123_204744_696 IMG_20230123_204739_355

You might like