ឯកឧត្តមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា

ព្រឹកថ្ងៃព្រហស្បតិ៍ទី១៩ខែមករាឆ្នាំ២០២៣
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតាឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ នៅក្នុងការអនុវត្តគម្រោងទៀតសោត ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងនិងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការសិក្សាពីការដាក់បញ្ចូលគ្នារវាងការទទួលបានកម្ចីនិងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។

សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ៕FB_IMG_1674106842869 FB_IMG_1674106845493 FB_IMG_1674106851967 FB_IMG_1674106855988 FB_IMG_1674106858699 FB_IMG_1674106889334 FB_IMG_1674106894932 FB_IMG_1674106902982 FB_IMG_1674106875172

You might like