ឯកឧត្តមឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មបានអនុញ្ញាតឱ្យសមាគមដឹកជញ្ជូនផលិត ផលនាំចេញក្រៅស្រុកចូលជួបសម្តែងការគួរសម

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការប្រតិភូរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួង ទទួលជួបសម្តែងការគួរសមជាមួយសមាគមភស្តុភាកម្ពុជានាព្រឹកថ្ងៃពុធទី១៨ខែមករាឆ្នាំ២០២៣។

ក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តម ឌិត ទីណា បានផ្តល់នូវអនុសាសន៍ដល់សមាគម ឱ្យធ្វើការចងក្រងគ្នាតាមខ្សែបណ្តោយចាប់ពីអ្នកផលិតរហូតដល់ទីផ្សារ ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា កាត់បន្ថយការប្រកួតប្រជែងដែលមិនចាំបាច់ ទទួលបានអតិថិជនច្រើន តម្លៃដឹកជញ្ជូនទាប និងផ្តល់ព័ត៌មានពីទីផ្សារដល់អ្នកផលិតបានច្បាស់លាស់។ ការធ្វើតាមខ្សែបណ្តោយនេះ គឺដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងទំនុកចិត្ត។ សមាគមត្រូវចេះធ្វើការជាមួយគ្នា និងត្រូវចេះចែករំលែកផលប្រយោជន៍រវាងអាជីវករ និងអ្នកផ្តល់សេវាដឹកជញ្ជូន។

ជាមួយគ្នានេះផងដែរ ឯកឧត្តម រដ្ឋមន្ត្រី ណែនាំឲ្យយកចិត្តទុកដាក់លើលទ្ធភាពផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ធានាយ៉ាងណាឲ្យមានឯករាជ្យខ្លួនឯង ដោយមានផែនការច្បាស់លាស់ក្នុងការផលិត ដើម្បីរក្សាស្ថេរភាពផ្គត់ផ្គង់ និងផលចំណេញ។

សូមរំលឹកផងដែរថា សមាគមភស្តុភាកម្មកម្ពុជាគឺជាក្រុមអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញកសិកម្មទៅក្រៅប្រទេស ដោយមានសមាជិកប្រមាណជាង ១០០ សេវាករ។ សមាគមធ្វើការផ្តល់ចំណេះដឹងកម្រិតអន្តរជាតិ លើការដឹកជញ្ជូន និងកន្លែងប្រមូលផ្តុំក្រុមហ៊ុនអ្នកប្រកបរបរអាជីវកម្ម។FB_IMG_1674036067971 FB_IMG_1674036071007 FB_IMG_1674036126189 FB_IMG_1674036132287 FB_IMG_1674036182265 FB_IMG_1674036093003 FB_IMG_1674036097231 FB_IMG_1674036103174

You might like