រដ្ឋបាលខេត្តតាកែវរៀបចំពិធីប្រជុំផ្សព្វផ្សាយណែនាំពីការទន្រ្ទានដីព្រៃឈេីខុសច្បាប់នៅតំបន់ដីសហគមន៍ព្រៃឈេីត្រពាំងធំខាងត្បូង​ស្រុកត្រាំកក់

នៅព្រឹកថ្ងៃពុធទី១៨ខែមករាឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និង ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយណែនាំពីការទន្ទ្រានដីព្រៃឈើខុសច្បាប់នៅតំបន់ដីសហគមន៍ព្រៃឈើត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិឃុំ ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ក៏បានធ្វើការណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវរួបរួមគ្នាការពារតំបន់ព្រៃឈើសហគមន៍របស់ខ្លួន ឱ្យបានគង់វង់ជានិរន្តន៍ ពោលត្រូវការពារមិនឱ្យមានជនខិលខូចយកមកធ្វើជាកម្មសិទ្ធិបាននោះដែរ ព្រោះីទីតាំងតំបន់សហគមន៍ព្រៃឈើត្រពាំងធំខាងត្បូងនេះ អនាគត់ប្រាកដជាក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ហើយក្នុងនោះបងប្អូនក្នុងសហគមន៍ និងទទួលបានផលប្រយោជន៍សម្រាប់ច្រើនពីព្រៃឈើសគមន៍នេះផ្ទាល់តែម្តង ។
បើតាមការបញ្ជាក់ពីលោក ស៊ឹម ឡាប៉័ង ប្រធានខ័ណ្ឌរដ្ឋបាលព្រៃឈើតាកែវ ដីព្រៃសហគមន៍ត្រពាំងធំខាងត្បូងនេះ ដែលនៅតាមជើងភ្នំដំរីរមៀល កន្លងមកមានជនខិលខូចមួយចំនួន បានចូលកាប់ទន្រ្ទានយកដីព្រៃឈើសហគមន៍ត្រពាំងធំខាងត្បូងយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយថ្មីៗនេះក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពីសំណាក់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានចុះរុះរើរបងដែលជនខិលខូចនោះសាងសង់ ហើយក្នុងនោះយើងបានដកហូតដីព្រៃឈើសហគមន៍មកវិញចំនួន ២៣២ហិកតាផងដែរ ៕FB_IMG_1674028187281 FB_IMG_1674028189747 FB_IMG_1674028192368 FB_IMG_1674028204177 FB_IMG_1674028208814

You might like