កិច្ចប្រជុំការងារថ្នាក់ដឹកនាំក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ​ជាមួយក្រសួង​បរិស្ថាន​​និងរដ្ឋបាលខេត្តព្រះសីហនុ​..!

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាវិវាទដីធ្លីនៅក្នុងដែនគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង និងស្រុក ទាំង៥ នៃខេត្តព្រះសីហនុ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំ នៃខេត្តព្រះសីហនុ ជាច្រើនរូបទៀត។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា កិច្ចការដោះស្រាយបញ្ហាដីធ្លី ជាកិច្ចការអាទិភាពមួយ ដែលត្រូវជម្រះដោះស្រាយឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅខេត្តព្រះសីហនុ បើយើងចង់ប្រែក្លាយទៅជាខេត្តសេដ្ឋកិច្ចគំរូពហុបំណងរបស់ព្រះរាជាណាចក្រកម្ពុជា យើងត្រូវតែជម្រះកិច្ចការដីធ្លីឱ្យអស់ និងច្បាស់លាស់។ សម្រាប់ថ្ងៃនេះ យើងមានឱកាសដើម្បីដោះស្រាយបញ្ហាដីធ្លីដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការស្តាប់របាយការណ៍អាជ្ញាធរដែនដីទាក់ទងនឹងបញ្ហាដីធ្លី ដើម្បីពិភាក្សា ដោះស្រាយឱ្យបានទាន់ពេលវេលា។

គួរបញ្ជាក់ឱ្យដឹងថា យោងតាមរបាយការណ៍ដែលឯកឧត្តម គួច ចំរើន បានលើកឡើងឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២០ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានទទួលសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗ ពាក់ព័ន្ធដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន ២២៩០ករណី។ ក្នុងចំនួនសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យដោះស្រាយ និងឆ្លើយតប សរុបចំនួន១៥៨៧ករណី ក្នុងនោះរួមមាន៖ វិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ចំនួន៨១ករណី ធ្វើរបាយការណ៍ឆ្លើយតបទៅក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន ៤៤៨ករណី ធ្វើលិខិតឆ្លើយតបជូនម្ចាស់សំណើ ចំនួន២៨៧ករណី សំណុំរឿងដែលទុកជាឯកសារ (បណ្តឹងតែមួយទៅច្រើនស្ថាប័ន) ចំនួន៧៧១ករណី និងសំណុំរឿងវិវាទដីធ្លី និងសំណើផ្សេងៗដែលកំពុងពិនិត្យដោះស្រាយបន្ត។FB_IMG_1669419713578 FB_IMG_1669419719052 FB_IMG_1669419721841 FB_IMG_1669419726213 FB_IMG_1669419733653 FB_IMG_1669419736053 FB_IMG_1669419716354

You might like