ឯកឧត្តមជា សុមេធីអភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនចំនួន៥៤គ្រួសារដែលបានស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ

ព្រហស្បតិ៍១កើតខែ មិគសិរ ឆ្នាំ ខាល ចត្វាស័កព ស២៥៦៦ត្រូវនឹងថ្ងៃទី២៤ខែ វិច្ឆិកាឆ្នាំ ២០២២ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកអតីតយុទ្ធជនខេត្តព្រៃវែង ចំនួន ៥៤គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ
ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។

កិច្ចសំណេះសំណាលនាពេលនោះ គឺដើម្បីអបអរសាទរ បងប្អូនអតីតយុទ្ធជនខេត្តព្រៃវែងរបស់យើង ដែលស្ម័គ្រចិត្តទៅរស់នៅលើដីសម្បទានសង្គមកិច្ចខេត្តឧត្តរមានជ័យ និងឆ្លៀតបង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារអតីតយុទ្ធជនខេត្តព្រៃវែង ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ។ ជាការពិតណាស់ ការផ្ដល់ដីសម្បទានសង្គមកិច្ចនេះ ជាការគិតគូរខ្លាំងណាស់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជនយើងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបូរណភាពទឹកដី រហូតអ្នកខ្លះបាត់បង់ជីវិតក្នុងសមរភូមិប្រយុទ្ធ និងអ្នកខ្លះរបួស ពិការរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត សូមឱ្យអតីតយុទ្ធជនទាំងអស់ បានទៅដល់ទឹកដីថ្មី ត្រូវខិតខំចិញ្ចឹមសត្វ ដាំដុះដាំណាំរួមផ្សំផ្សេងៗ ថែមទាំងត្រូវថែទាំសុខភាព តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាពិសេស ត្រូវចុះឈ្មោះបោះឆ្នោតនៅទឹកដីថ្មីផងដែរ។FB_IMG_1669291200607 FB_IMG_1669291319902 FB_IMG_1669291355693 FB_IMG_1669291234776 FB_IMG_1669291227647 FB_IMG_1669291214431 FB_IMG_1669291211913 FB_IMG_1669291337433 FB_IMG_1669291282518 FB_IMG_1669291257396 FB_IMG_1669291300934 FB_IMG_1669291285299

You might like