ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាងស្រុកទឹកឈូខេត្តកំពត

នៅរសៀលថ្ងៃទី២២.វិច្ឆិកាឆ្នាំ២០២២នេះ
បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត រួចមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជាមួយក្រុមការងារ និងគណៈប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម មានក្តីសោមនស្សរីករាយដោយបានភ្លក់រជាតិទុរេនកំពតដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត ព្រមទាំងផ្តល់ការកោតសរសើរអំពីរសជាតិ និងគុណភាព របស់ទុរេនខេត្តកំពត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវតម្លៃបន្ថែម និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពតយើង លោកក៍បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មចុះមកសិក្សាអំពីដំណាំទុរេនកំពត ជួយបងប្អូនរៀបចំឯកសារបង្កើតជាសហគមន៍ និងគ្រោងផលិតស្ទីកឃ័រទំនើបមាន បារកូដ (barcode) សម្រាប់បិទលើផ្លែទុរេនជូនបងប្អូន។ ស្ទីកឃ័រពិសេស នេះ បញ្ជាក់ពីទីតាំងចម្ការ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយដល់បងប្អូន ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាព។FB_IMG_1669206441198 FB_IMG_1669206415385 FB_IMG_1669206418381 FB_IMG_1669206421777 FB_IMG_1669206490850 FB_IMG_1669206456633 FB_IMG_1669206453121

You might like