អភិបាលខេត្តព្រះវិហារបានរៀបចំធ្វើពិធីក្រុងពាលីអុជធូបបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើននៅលើប៉ើយតាឌីនិងចុះសួរសុខទុក្ខកងកម្លាំងឈរជើងប្រចាំទិសប្រាសាទព្រះវិហារ..

នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវបានដឹកនាំមន្ដ្រីរាជការជុំវិញខេត្តធ្វើការរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដីនិងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន នៅចំនុចប៉ើយតាឌីលើប្រាសាទព្រះវិហារ ស្ថិតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីនេះ មានការ អញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ថ្នាក់ដឹកនាំ មន្ទីរអង្គភាពនានាជុំវិញខេត្ត សសយក ព្រមទាំងមន្ដ្រីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ។

ពិធីនេះធ្វើឡើងអុជធូបបួងសួងថ្វាយភ្លេងពិណពាទ្យ និងគ្រឿងសក្ការៈបូជាជាច្រើនមុខនាពេលនេះ ដើម្បីឧទ្ទិសដល់បារមីលោកតាឌី និងឧទ្ទិសដល់បារមីវត្ថស័កសិទ្ធទាំងអស់ក្នុងលោក តាមជួយថែរក្សានិងប្រទានពរជ័យ សិរីមង្គល បវរមហាប្រសើរជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ ឲ្យជៀសផុតពីរោគភ័យទាំងពួង ពិសេសជំងឺកូវីត១៩ ។ ព្រមទាំងឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនដល់បុព្វការីជនមានយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះ ជាតិមាតុភូមិឱ្យឆ្លងផុតពីភពខ្មៅងងិត និងសង្គ្រាមរ៉ាំរ៉ៃអស់កាលជាយូរឆ្នាំ រហូតធ្វើឱ្យប្រទេសជាតិ មានសុខសន្ដិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យនានាគ្រប់យ៉ាងមកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីពិធីបួងសួងត្រូវបានបញ្ចាប់រួចមក ឯកឧត្តមអភិបាលខេត្តបានដឹកនាំក្រុមការងារ ចុះសួរ សុខទុក្ខ កងកម្លាំងដែលឈរជើងប្រចាំទិសប្រាសាទព្រះវិហារ ។ ថ្លែងក្នុងឱកាសចុះសួសុខទុក្ខ នៅពេលនោះ ឯកឧត្តមបានពាំនាំនូវការផ្ដាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងកម្លាំង ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន និងនៅតាមគោលដៅទាំងអស់ ដែលបានខិតខំបំពេញការងារ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ផងដែរថាក្នុងឱកាសនោះឯកឧត្តមនិងលោកជំទាវក៏បាននាំមកនូវថវិការមួយចំនួនជូនកងកម្លាំងនិងអង្គភាពផងដែរ។FB_IMG_1659791234321 FB_IMG_1659791237372 FB_IMG_1659791280828 FB_IMG_1659791287146 FB_IMG_1659791271625

You might like