ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

​មេ​ឈ្មួញ​ជើង​ខ្លាំង​ដុះ​ស្លែរ លោក នី កា​ចាញ កំពុងតែ​សម្រុក​កាប់​ឈើ​ហ៊ុប ក្នុង​ខេត្ត​រតនគិរី រួច​ដឹក​ឆ្លងដែន ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​…!!

​រតនគិរី​៖ មាន​សេចក្តីរាយការណ៍​មក​ថា មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែរ​ខុសច្បាប់​ឈ្មោះ នី កា​ចាញ បាន​នាំ​គ្រឿងចក្រ និង គៀងគរ​បក្ខពួក​ចូលទៅក្នុង​តំបន់​ព្រៃ​សហគមន៍​ពីរ​
​កន្លែង​ស្ថិតនៅ​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដើម្បី​ប្រមូល​យក​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម យ៉ាង​គគ្រឹកគគ្រេង គេ​មិន​ទាន់​ឃើញ​អាជ្ញា​រធរ​ខេត្ត និង ស្ថាប័ន​មួយចំនួន​ទៀត ចេញមុខ​ទៅ​បង្ក្រាប​ឡើយ​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សកម្មភាព​កាប់​ឈើ​ដោយ​ខុសច្បាប់​នេះ គឺ​ស្ថិតនៅ​ក្បែរ​ភូមិ​បាដ​ល ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​
​កន្លង​មក​មេខ្លោង​ឈ្មួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​ឡើង​កគ្រើក​ខេត្ត​រតន​:​គី​រី ជា​អតីត​មេភូមិ​ឈ្មោះ នី កា​ចាញ ក៏​ធ្លាប់បាន​ជួល​កម្មករ​សម្រុក​លួច​កាប់​ឈើ​យ៉ាង​កក្រើក នៅក្បែរ​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ រហូត​ដល់​បង្គោល​១៤ និង​១៥ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស ដោយ​អូស​ឈើ​ហ៊ុប​មូលតាម​រថយន្ត​កែច្នៃ ចូល​ក្នុង​ទឹក​ទន្លេសេសាន រួច​បណ្តែត​ជា​ក្បូន ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម ដូច​ហែ​កឋិន ប៉ុន្តែ​គ្មាន​មន្ត្រី និង​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​មេ​ឈ្មួញ​រូប​នេះ​ឡើយ​។​

​ប្រភព​ច្បាស់​ការ​បានឲ្យដឹងថា កន្លង​មក​ឈ្មួញ​ឈើ​ខុសច្បាប់​ឈ្មោះ នី​កា ចាញ បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ជា​ទ្រង់ទ្រាយ​ធំ ចេញពី​ស្រុក​អូរ​ជុំ ឆ្លងកាត់​ទី​រួម​ក្រុង​បា​លុង ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ដោយ​ដឹក​តាម​រថយន្ត​យី​ឌុប​ភ្លៅ​៦ ប៉ុន្តែ ជា​បន្តបន្ទាប់​ទៀត​រហូត​សព្វថ្ងៃ​ឈ្មួញ​រូបនេះ បាន​ប្តូរ​រូបភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ដោយ​ខុសច្បាប់​តាម​រថយន្ត​ប្រភេទ​ទេសចរណ៍​វិញ ដើម្បី​ចូល​ទៅ​លក់​ក្នុង​ទឹកដី​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​ដោយ​មាន​ការឃុបឃិត​ពី​សមត្ថិកិច្ច និង អាជ្ញាធរ​ខេត្ត​រតនគិរី​។

​ដោយសារ​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យបាន​តឹងតែង​ចំពោះ​សកម្មភាព​កាប់បំផ្លាញ និង ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​នៅក្នុង​ខេត្ត​រតនគិរី ទើប​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត​នាំមុខ​ដោយ​ឈ្មោះ នី កា​ចាញ នៅតែ​បន្ត​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​សហគមន៍​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ស្រុក​អណ្ដូង​មាស រួច​ដឹក​ជញ្ជូន​ឈើ​ហ៊ុប​មូល​ទាំងនេះ​ឆ្លងដែ​នទៅ​លក់​ក្នុង​ទឹកដី​វៀតណាម ដោយ​មិន​ញញើត​ច្បាប់​ឡើយ​។​ពាក់ព័ន្ធ និង ការកាប់ និង ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ នី កា​ចាញ នេះ​បាន​ដោយសារ​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ជា​ប្រព័ន្ធ​ទើប​អាច​ដំណើរការ​ដោយ​រលូន និង​សុខ​វត្ថិ​ភាព​យ៉ាង​ដូច្នេះ ។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​២២ ឧសភា ២០១៩ នៅ​ច្រក​ហ្វា​សា​វ ឃុំ​ញ៉ាង មាន​រថយន្ត នឹង ម៉ូតូ​ដឹកឈើ​ប្រមាណ​ជិត​១០០​គ្រឿង​បាន​សម្រុក​ដឹក​ចេញ​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ក្រោម​ចំណាត់ការ​របស់​លោក នី កា​ចាញ ជា​ឈ្មួញ​ល្បី​ឈ្មោះ​ខាងរ​ត់ព​ន្ឋ​ឈើ​ខុសច្បាប់​ទៅ​ក្រៅប្រទេស​។​

​ចំពោះ​បញ្ហា​នេះ បាន​ធ្វើឲ្យ​មហាជន​ជា​ច្រើន​និយាយតៗ​គ្នា​ថា ករណីរ​ត់ព​ន្ឋ​ឈើ​ខុសច្បាប់ ឆ្លងដែន​ចេញទៅ​ក្រៅ​ប្រទេស​បែបនេះ បើ​មិន​មាន​ការ​បើកភ្លើង​ខៀវ ពី​មេដឹកនាំ​ខេត្តរតនគិរី​ជាពិសេស​ប៉ូលិស​ព្រំដែន ទាហាន​ព្រំដែន​នោះទេ ច្បាស់​ជា​ក្រុម​ឈ្មួញ​មិន​ហ៊ាន​ថ្លើមធំ​ឡើយ​។ សង្ស័យថា អាជ្ញាធរ​ខេត្ត​រតនគិរី​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត កំពុង​រីករាយ​ទទួល​លាភសក្ការៈ​ពី​លោក នី កា​ចាញ យ៉ាង​ក្រាស់ក្រែល ហើយ​មើលទៅ ទើប​រក្សា​ភាពស្ងប់ស្ងាត់ មិន​បង្ក្រាប​យ៉ាង​ដូច្នេះ ៕

nikachanh1

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.