ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគមអតីតយុទ្ធ ជនកម្ពុជា ខេតតាកែវ បានប្រារព្ធពិធីខួបលើកទី១៥ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តមអ៊ូច ភា អភិបាលខេត្តនិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវដែលបានប្រារឰឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវដោយមានបងប្អូនអតីតយុទ្ធជនចំនួន២០០គ្រួសារ។
ឯកឧត្តមអ៊ូច ភាអភិបាលខេត្តនិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត
តាកែវបានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ។
ឯកឧត្តមអ៊ូច ភាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវបានថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជារួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ។
ហើយក្នុងឱកាសខួបលើកទី១៥ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះសូមបួងសួងដល់ទេវតាតាមថែរក្សាបងប្អូនអតីតយុទ្ធជននិងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានអាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ត្រូវយកចិត្តទុកដាក់បង្កបង្កើនផលដាំបន្លែបង្ការនិងចិញ្ចឹមសត្វដើម្បីដោះស្រាយជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយឲ្យកាន់តែប្រសើរឡើង។
ឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តតាកែវបានជួយឧបត្ថម្ភស្បៀងអាហារនិងថវិកាមួយចំនួនជូនដល់អតីតយុទ្ធជនចំនួន២០០គ្រួសារដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះផងដែរ ៕