ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រស្បតិ៍ ទី២៣ ខែមិថុនាឆ្នាំ២០២២នេះគណៈកម្មាធិការស.អ.ក ខេត្តត្បូងឃ្មុំ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥ទិវាអតីតយុទ្ធជនម្ពុជា២១មិថុនាឆ្នាំ២០២២ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាមច័ន្ទសោភ័ណអភិបាលនៃគណ:អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការសមាគមអតីយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំឯកឧត្តមអ៊ុន លំអងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ខេត្ត និងជាអនុប្រធានប្រចាំការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង និងជាប្រធានសាខា ស.អ.ក ទាំង៦៤ ឃុំ សង្កាត់ លោកអនុប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត លោកប្រធានមន្ទីរជុំវិញខេត្ត លោកអភិបាលស្រុក និងជាប្រធានកិត្តិយស ស.អ.ក ទាំង ៧ក្រុង-ស្រុក សរុបសមាជិកទាំងអស់ ចំនួន ៤២០នាក់ នៅសាលប្រជុំធំ របស់ស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ ។
នាក្មុងឱកាសនោះផងដែរ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក ខេត្ត ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឧបត្ថម្ភជូនដល់ អ៊ុំ ពូ មីង បងប្អូនអតីតយុទ្ធជន ខេត្តត្បូងឃ្មុំ ទាំង ២៦១នាក់ ក្នុងម្នាក់ៗ ទទួលបាន នូវអង្ករ ទំងន់ ២៥គ.កមីចំនួន ០១កេស និងថវិកាចំនួន ៥០,០០០៛ ដោយសរុបថវិកាចំនួន ៣២,១៧៤,០០០ រៀល (សាមសិបពីរលាន ដប់ប្រាំពីរម៉ឺន បួនពាន់រៀល)៕