មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអំពាវនាវពលរដ្ឋបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យពិការភាព.!

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនានេះ ឯកឧត្តម ឯម ច័ន្ទមករានាក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញអំពីចំណេះដឹងមូលដ្ឋានទាក់ទងនឹងយេនឌ័រនិងពិការភាពនិងអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយល់ដឹងឱ្យបានកាន់តែច្រើនពាក់ព័ន្ធនឹងវិស័យពិការ
ភាពជាពិសេសដើម្បីចូលរួមទប់ស្កាត់នូវអំពើហិង្សាលើស្រ្តីនិងកុមារីដែលមានពិការភាព។

ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលនោះថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាច្រើនលើសិទ្ធិរបស់ជនមានពិការភាព ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៩-២០២៣ ដែលផែនការនេះគឺមានយុទ្ធសាស្រ្តមួយគឺផ្តោតទាំងស្រុងទៅបញ្ហាយេនឌ័រ និងបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីដែលមានពិការភាព។ លោកបន្ថែមថា ជនមានពិការភាពត្រូវបានការពារបន្ថែមដោយច្បាប់ជនពិការដែលមានន័យថា «នៅពេលដែលជនមានពិការភាពត្រូវបានរំលោភបំពាននោះ ជនដែលប្រព្រឹត្តិត្រូវទទួលទោសតាមច្បាប់នានា ហើយត្រូវបន្ថែមស្ថានទម្ងន់ទោសទៀតដោយផ្អែកលើច្បាប់ជនពិការ»។

ដូច្នេះការយល់ដឹងពាក់ព័ន្ធនឹងវិស័យពិការភាពដោយពលរដ្ឋទូទៅគឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមិនមានការប្រើប្រាស់អំពើហិង្សានៅក្នុងគ្រប់រូបភាពមិនថាសម្រាប់តែអ្នកដែលមានពិការភាព ឬមួយក៏អ្នកដែលមិនមានពិការភាពនោះទេធ្វើយ៉ាងណាឱ្យរាជរដ្ឋាភិបាល សម្រេចបានផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ។

លេខាទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Connor Floyd បានលើកឡើងថានៅទូទាំងពិភពលោក ស្ត្រីមានពិការភាពកំពុងប្រឈមនឹងអំពើហឹង្សាដល់ទៅបីដងច្រើនជាងស្ត្រីដែលគ្មានពិការភាព។ ប្រទេសជាច្រើនបន្តដោះស្រាយបញ្ហាយេនឌ័រ និងពិការភាពដោយឡែកពីគ្នាដោយមានការពិចារណាតិចតួចសម្រាប់ចំណុចប្រសព្វរវាងពួកគេ ដែលធ្វើឱ្យស្ត្រី និងកុមារីដែលមានពិការភាពបាត់បង់ការគាំទ្រសម្រាប់ទទួលបានសេវា និងកម្មវិធីប្រកបដោយគុណភាពជូនពួកគេ។FB_IMG_1655385446078 FB_IMG_1655385431557 FB_IMG_1655385433801 FB_IMG_1655385448721 FB_IMG_1655385451533

You might like