ឯកឧត្តមផៃ ប៊ុនឈឿនបន្តផ្សព្វផ្សាយអំពីដំណើរការនិងនីតិវិធីនការវាយតម្លៃ ទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាននៅខេត្តប៉ៃលិន.!

បន្ទាប់ពីខេត្តពោធិ៍សាត់ឯកឧត្តមផៃ​ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការផ្សព្វផ្សាយអំពីដំណើរការនិងនីតិវិធីនៃការវាយតម្លៃទទួលស្គាល់អង្គភាពគំរូក្នុងវិស័យបរិស្ថាន និងផែនការសកម្មភាព ក្របខណ្ឌពេលវេលាសម្រាប់អនុវត្តចលនាប្រឡងប្រណាំងឆ្នាំ២០២២និងណែនាំអំពីរបៀបបំពេញឯកសារ និងលក្ខខណ្ឌតម្រូវ ដើម្បីចូលរួមឲ្យបានទាន់ពេលវេលា ដល់គ្រប់អង្គភាពមន្ទីរបរិស្ថាន តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងខេត្តប៉ៃលិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានេះឯកឧត្តម ផៃ ប៊ុនឈឿន និងប្រតិភូបានផ្សព្វផ្សាយអនុក្រឹត្យលេខ ២៣៤ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថានការអនុវត្តគោល
នយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការគ្រប់គ្រងរដ្ឋបាលទំនើបការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនការអភិរក្សជីវចម្រុះក្នុងខេត្ត ការអភិវឌ្ឍដោយនិរន្តរភាព ការគាំទ្រដល់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឲ្យបានល្អ។

នៅឱកាសនោះដែរ ឯកឧត្តម បានពិនិត្យ អាគារ បន្ទប់ការិយាល័យធ្វើការនៃមន្ទីរបរិស្ថានខេត្ត ដែលបច្ចុប្បន្នកំពុងធ្វើការជួសជុល និងកែលម្អសោភ័ណភាព។FB_IMG_1655367690705 FB_IMG_1655367697127 FB_IMG_1655367693430 FB_IMG_1655367725446 FB_IMG_1655367742297 FB_IMG_1655367746607

You might like