សកម្មភាពការងារមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទចុះត្រួតពិនិត្យការងារជលផលនិងនាំយកអំណោយ មួយចំនួនមកផ្តល់ជូនក្រុមការងារថ្នាក់ជាតិឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាប.!

ថ្ងៃពុធ០១រោចខែជេស្ឋឆ្នាំខាចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថ្នាក់ដឹកនាំមន្ទីរលោកទាគឹមសុទ្ធប្រធានមន្ទីរ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប បានអមដំណើរឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត ចុះត្រួតពិនិត្យការងារជលផល និងសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនមកផ្តល់ជូនក្រុមការងារថ្នាក់ជាតិ ដែលប្រចាំការនៅចំនុចកំពង់ភ្លុក ឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរ និងសហការីបានអមដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីប្រធានគម្រោងសម្បត្តិ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីអនុវត្តគម្រោងសម្បត្តិមកពីខេត្តគោលដៅចំនួន១២ ខេត្តមកទស្សនកិច្ចរៀនសូត្រ ពីបទពិសោធន៍កសិករជោគជ័យដែលអនុវត្តដោយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងសមាជិកទាំងអស់បានទៅចូលទស្សនាកសិដ្ឋានរបស់ កសិករឆ្នើម ឈាវ ហុង ដែលកំពុងអនុវត្តកសិកម្មសុវត្ថិភាព នៅក្នុងកសិដ្ឋានរបស់គាត់ដែលស្ថិតនៅភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ។ បន្ទាប់មកគណៈប្រតិភូ បានបន្តទស្សនកិច្ចបណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែសាមគ្គីមានជ័យ ដែលស្ថិតនៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី ASPIRE នៅឆ្នាំ២០១៩ និងបានចុះពិនិត្យ និងពិភាក្សាការងារនៅអាគារប្រមូលផ្តុំកសិផល ដែលមានទីតាំងនៅភូមិ ជ្រៃត្បូង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលត្រូវបានសាងសង់ដោយកម្មវិធី ASPIRE ក្នុងឆ្នាំ២០២២ ។
– លោកស្រី សរ រឺណេ អនុប្រធានមន្ទីរ បានចូលរួមពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរ ។
– លោក ហៃ វាសនា អនុប្រធានមន្ទីរ ព្រមទាំងសហការី បានជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗនិសិ្សត អញ្ជើញមកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជំនាញសេដ្ឋកិច្ចកសិកម្ម ផ្សព្វផ្សាយកសិកម្ម និងអភិវឌ្ឍន៍កសិកម្ម។ ក្នុងគោលបំណងចុះទស្សនកិច្ច សិក្សា ទៅលើវិស័យកសិកម្ម និងសហគមន៍កសិកម្ម ក្នុងខេត្ត ដែលមានចំនួនអ្នកចូលរួមសរុប ៣១នាក់ (ស្រី្ត ១៥នាក់)។

២. ការិយាល័យផលិតកម្ម និងបសុព្យាបាល
– លោក សឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានផ្តល់ថ្នាំសំលាប់មេរោគចំនួន ៦លីត្រ និងថ្នាំខៀវចំនួន ២,៥លីត្រ ដល់ភ្នាក់ងារសុខភាពសត្វភូមិ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង និងឃុំគោកធ្លកក្រោម ស្រុកជីក្រែង។
– លោក នេត ណារ៉ា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលបានចូលរួម ប្រជុំក្រុមពិភាក្សាលើកម្រងសំណួរការពិភាក្សាជាក្រុមសម្រាប់ថ្នាក់ស្រុក លើគម្រោងស្តីពី ការសិក្សាពីសេវាកម្មបសុពេទ្យ និងគម្រូអាជីវកម្មបក្សី និងជ្រូកនៅកម្ពជា មានអ្នកចូលរួម ១៤នាក់ ក្នុងនោះស្រី្ត ២នាក់ ។

៣. ខណ្ឌរដ្ឋបាលព្រៃឈើ
– សង្កាត់រដ្ឋបាលព្រៃឈើអង្គរជុំ បានធ្វើការសំអាតស្មៅថ្នាលបណ្ដុះកូនឈើ នឹងចែកចាយកូនឈើធ្នង់ចំនួន ១២០ដើម ជូនលោក លឹម សំអាន ម្ចាស់ចំការកៅស៊ូគោកដូង យកទៅដាំនៅបរិវេណវត្តពោធិគីរី ស្ថិតនៅខេត្តកំពង់ស្ពឺ ។
– សង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ បានចូលរួមជាមួយ សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ ចុះរុករកជនល្មើសដែលចូលលួចកាត់ឈើក្នុងព្រៃពូជឈើគ្រញូង ស្ថិតក្នុភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
– សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងប្រជាសហគមន៍ព្រៃឈើភ្នំរុនបានដាំកូនប្រេងខ្យលចំនួន ១០០០០ដើម តាមព្រំសហគមន៍ព្រៃឈើភ្នំរុន ។

៤. ខណ្ឌរដ្ឋបាលជលផល
– ផ្នែក និងសង្កាត់ នៃខណ្ឌរដ្ឋបាលជលផលសៀមរាប ផ្លាស់ប្តូរវេនចូលយាមល្បាត ដែនអភិរក្សត្រីមេពូជ និងបានចេញល្បាតដែនអភិរក្ស ប៉ុន្តែពុំមានជួបប្រទះបទល្មើសអ្វីនោះទេ ។

៥. ការងារផ្សេងៗ
– លោក គួន វុន ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយ លោក ម៉ៅ គម្ពីរ អនុប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកអង្គរធំ និងអាជ្ញាធរឃុំស្វាយចេក និងកសិករចូលរួម ៣៨នាក់ ស្រី្ត ២៨នាក់ បានបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្តីពី ការប្រើប្រាស់ជីលើដំណាំស្រូវ ដល់កសិករ នៅក្នុងឃុំស្វាយចេក ស្រុកអង្គរធំ គាំទ្រថវិកាកម្មវិធីឆ្នាំ២០២២ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
– លោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម លោក តាន់ ជាយុទ្ធថា អនុប្រការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានដំណើរប្រតិភូ ដឹកនាំដោយលោក ឆេង វិបុលរិទ្ធ ប្រធានគម្រោង ACSEP លោក ហង់ សុវណ្ណ ប្រធានផ្នែកសមាសភាពកសិ-ឧស្សាហកម្ម ចុះជួបសំភាសន៍ សហគ្រាសកែច្នៃចន្ទីភ្នំគូលេន សហគ្រាសកែច្នៃដំរីក្រហម នៅក្រុងសៀមរាប សហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ សហគមន៍កសិកម្មដានរុនសាមគ្គី នៅស្រុកសូទ្រនិគម។
– ភ្នាក់ងារផ្សព្វផ្សាយឃុំ/សង្កាត់ នៃកម្មវិធីព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ(ASPIRE) បានចុះជួបកសិករដែលជាសមាជិករបស់កម្មវិធី ដើម្បីពិនិត្យការងារដាំដុះ និងចិញ្ចឹមសត្វរបស់ពួកគាត់ ព្រមទាំងស្វែងយល់ពីបញ្ហាផ្សេងៗ របស់កសិករផងដែរ។FB_IMG_1655355277978 FB_IMG_1655355260805 FB_IMG_1655355257524 FB_IMG_1655355194970 FB_IMG_1655355199247 FB_IMG_1655355219596 FB_IMG_1655355254128 FB_IMG_1655355265704

You might like