ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក - ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ - ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣ - ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ - កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) - គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង.. - កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួម អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន - សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចុះពិនិត្យប្រវតិ្តសាស្ត្រយោធា - សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

​បទល្មើស​នេសាទ​ហ៊ុម​សម្រាស់​កើតមាន​យ៉ាង​អនាធិបតេយ្យ ខណៈ​ជនល្មើស​យក​លុយ​ញ៉ុក​មាត់​សមត្ថកិច្ច​អស់ហើយ​

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជា​នេសាទ​លក្ខណៈ គ្រួសារ​រស់នៅ​លើ​ផ្ទៃ​ទឹក​បឹង ទន្លេសាប​នៅក្នុង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់ លែង​ខេត្ត​កំពង់ ឆ្នាំង បាន​រៀបរាប់​ប្រាប់​ថា​សព្វ​នេះ នៅ​តាម​ព្រែក​ដែល​មាន​ទឹក​ជ្រៅៗ គេ​សង្កេតឃើញ​កើតមាន​បទល្មើស នេសាទ​ហ៊ុម​សម្រាស់ យ៉ាង​អានាធិបតេយ្យ ដែល​ក្រុម​ជនល្មើស​កាប់​ព្រៃ​លិច​ទឹក​ប្រភេទ​ដើម​រាំង​ដឹកយក​ទៅ​ទម្លាក់​ចូល​ក្នុង​ទន្លេ​ហើយ ក្រុម ជនល្មើស​ចាប់ផ្ដើម យក​សាច់​អួន​ហ៊ុម​ចាប់យក​ត្រី​បណ្ដើរៗ​ដោយ​កន្លែង​ខ្លះ​បាន​មួយ លើក​កន្លែង​ខ្លះ​បាន​ពីរ​លើក​រួច ហើយ​។​ពួក​គាត់​បន្ត ថា​សម្រាស់​កើតឡើង​យ៉ាង​អា នា​ធិបតេយ្យ​សមត្ថកិច្ច​ជំនាញ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​បង្ក្រាប​នោះ ឡើយ​។​ជាក់ស្ដែង​មាន​ដូចជា​នៅ ចំណុច​ព្រែក​សាលា​ថ្ម ព្រែក​ជើង​លួង  ព្រែក​កោះ​អ្នកតា ព្រែក​ផ្លូវ​ទូក  និង​ព្រែក​ពាម​ខ្នង ភូមិ​ថ្នល់ ឈើ ទាល អន្លង់​កញ្ចុះ ស្ទឹង​ជ្រៅ ឡូ​តិ៍លេខ​១០​និង​សម្រាស់ ជាច្រើន​កន្លែង​ទៀត​ក្នុង​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង​កំពុងតែ​ធ្វើ សកម្មភា ព​យ៉ាង​មមាញឹក​មិ  ន​មាន​ការភ័យខ្លាច​ចំពោះ​ច្បាប់ បន្តិច​សោះឡើយ​។ ប្រជា​នេសាទ​លក្ខណៈ គ្រួសារ​រស់នៅ​តំបន់ នោះ​បា ន​ប្រា ប់​ឲ្យដឹងថា​ក្រុ ម​ជនល្មើស  ហ៊ុំ​សម្រា​ស់ទាំង​កណ្តាល​ថ្ងៃ​បា ន​ដោយ​រលូន​គ្មាន​កា រ​ភ័យខ្លាច​បែបនេះ ដោយសារ​មាន​អ្នក ដើរ​ប្រមូល​លុយ​ពី ក្រុម​បទល្មើស​យក​ទៅ​រត់ការ ចែក​ញ៉ុក​មាត់​សមត្ថកិច្ច គ្រប់​ស្ថាប័ន ជា​ប្រព័ន្ធ​។​ជាពិសេស​គឺ ជំនាញ​ជល ផល​ខេត្ត​កំ ពង់​ឆ្នាំង​តែម្តង  ។​ប្រភព​ដដែល​បាន​បន្តទៀតថា អ្នក​រត់ការ​ទាំងនោះ​មាន  ឈ្មោះ ច​ន សារឿ​ន  ឈ្មោះ​សេន ទ្រី​ជំ ទប់​ទី​១​ឃុំ​ផ្លូវ​ទូក​ឈ្មោះ​វ៉ា​សុខ​ជា​ប្រធាន​សហគមន៍​។​ជាពិសេស​ឈ្មោះ ផល្លា​និង​ឈ្មោះ​លីន ថៅកែ​ទូ​កឌុក​ទិញ​ត្រី ជា​មេ​ធំ បទ​ល្មើ សស ម្រាស់​តែម្ដង ។​ក្រុម​អ្នក​ទាំងនេះ​បានដើ​រាប់​សម្រាស់​គ្រប់ព្រែក មាន​ចំនួន​រាប់រយ​កន្លែង​នឹង​ត ម្រូ​វ​ឲ្យ​ក្រុម ប្រ​ព្រឹ ត្ត​ល្មើ សបង់ លុយ​ក្នុង​មួយ​កន្លែង​ចាប់ពី​៣៥ ម៉ឺន​ទៅ​៦០​រៀល​តាម ទំហំ​សម្រាស់​តូច​ឬ​ធំ​។​ពាក់ព័ន្ធ​នឹង​សកម្មភាព​បទ ល្មើស ដាក់​សម្រាស់​ដូច​ប្រភព​ពី​ប្រជា​នេសាទ​នៅតំ បន់​នោះបាន​រៀបរាប់​ប្រាប់​អ្នកយក​ព័ត៌មាន យើង​មិន​អាច សុំ​ការ​បក​ស្រា យ ព​ន្យ ល់​បែប ណាមួយ​ពី លោក តាត សីហា​ក់ នាយ​ផ្នែក​ជលផល​ផ្សារឆ្នាំង និង​លោក​ពុំ សុផល នាយ​សង្កាត់​រដ្ឋ បាល​ជ ល​ផល ស្រុ ក​កំពង់លែង បាន​នោះឡើ យ​ព្រោះ​ខ​ល​ចូល គ្មាន​អ្នក​លើក​សោះ​!​។​

​សូម​ជម្រាប​ថា​នៅក្នុង ឱកាស​ពិធី​អបអរសាទរ ថ្ងៃ​ជ័យជម្នះ​៧ មករា  លើក​ទី​៣៨ ( ៧ មករា  ១៩៧៩-  ៧ មករា ២០ ១៧ ) សម្តេច​អគ្គ​មហា​សេ នា​ប​តី​តេ​ជោ ហ៊ុន  សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា​បាន ថ្លែង បញ្ជាក់ ថា​៖ ” គណបក្ស​ប្រជាជន​កម្ពុជា ជំរុញ​ការអនុវត្ត​នូវ​យុទ្ធនាការ  ដើម្បី​ប្រយុទ្ធ និង បង្ក្រាប​ចោរកម្ម , ឃាតកម្ម​, ការ​ប្លន់ ប្រ ដា​ប់ អាវុធ​, គ្រឿងញៀន​,  ការកាប់​ឈើ​ខុសច្បាប់​, ការ​ទន្ទ្រាន​យក ដីធ្លី​ខុសច្បាប់​, បទល្មើស​នេ សាទ​ខុស ច្បាប់​, អាជីវកម្ម​រ៉ែ​ខុសច្បាប់​,​អាជីវកម្ម​ខ្សាច់​ខុសច្បាប់​និង​ការដាក់​កុងត្រូល​យកលុយ​ខុសច្បាប់​ជន​ណា​ដែល​ប្រព្រឹត្ត​ខុស​បទល្មើស ត្រូវតែ​ទទួល​ទោស តាមច្បាប់​”​។ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជា ណា​ច ក្រ​ក ម្ពុ​ជា ធ្លាប់​មានប្រសាសន៍ ជា​សាធារណៈ​ហើយ​ថា សម្តេច​តេជោ  ត្រូវការ​តែ​មន្ត្រី​ប្រភេទ គ្រាប់​ល្ពៅ​ទី​៤ ។​ក្រៅពី នេះ សម្តេច​តេជោ មិន​ត្រូវការ​ឡើយ​។ ជាពិសេស​គឺ មន្ត្រី​គ្រាប់​ល្ពៅ​ប្រភេទ​ទី​១​តែម្តង ជា​មន្ត្រី​ដែល​អា ក្រ​ក់បំ ផុត បើតាម ចិត្ត​ខឹង​វិញ​គួរតែ “​សេះ​៥​បំបែក​សាកសព​” ទើប​ត្រូវ ៕

phal190315b1

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.