ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងជនងាយរងគ្រោះក្នុងអំឡុងប្រឆាំងជំងឺកូវីដ១៩ - ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ

បទល្មើស​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ដោយ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ជា​មេខ្លោង​បង្កើត​យ៉ាង​អនាធិបតេយ្យ​..!!

ខេត្ត​មណ្ឌលគិរី ៖ បើទោះជា​វិធានការ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ត្រូវ​បាន​រឹតបន្តឹង​យ៉ាងណាក៏ដោយ នៅ តែ​មាន​ក្រុម​មន្ត្រី​ខិលខូច​ចរិត​កន្ទេល​ធំ​បន្លំ​ដេក មាន​ចេតនា​ទុច្ចរិត​ឃុបឃិត​ជាមួយ​ឈ្មួញ​បង្កើតឲ្យមាន​បទល្មើស កាប់បំផ្លាញ​ព្រៃឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ផ្ទុក​ឈើ​លើស​ពី​លិខិតអនុញ្ញាត​ពី​រដ្ឋបាល​ព្រៃឈើ និង​មាន​ករណី បន្លំ​ការ​ហែក​ប៉េសេ​ខុស​គោលដៅ​ក្រុមហ៊ុន​ជាដើម​…​។​

​ជាក់ស្តែង​ដោយសារ​ភាព​ធូររលុង ឬ​អំពើពុករលួយ​របស់​នា​យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក​អ៊ុំ វណ្ណ សុ​ភក័ ក៏ដូចជា​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនវិ​ជូរី អ៉ិ​ច​ផ​ត អ៉ិម​ផ​ត របស់លោក តុ​ប វីរ​ដា ដឹកជញ្ជូន​ឈើ​លើស​ប៉េសេ ចេញពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ត្រូវ​ជាប់​អន្ទ្រាក់​សមត្ថកិច្ច​នៃ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្ថ​ត្បូងឃ្មុំ ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ គឺ​រថយន្ត​យី​ឌុប ដឹកឈើ​ចំនួន​២​គ្រឿង​របស់​លោក តុ​ប វីរ​ដា ត្រូវ​បាន​បង្ក្រាប​ចាប់​ក្នុង​បទល្មើស​ជាក់ស្តែង ផ្ទុក​លើស​ប៉េសេ​កំណត់ និង​មាន​គោលដៅ​កាច់ចង្កេះ ក្នុង​គោលបំណង​ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ទន្លេ​ចាម ស្រុក​មេមត់ ខេត្ត ត្បូងឃ្មុំ ។​

​ករណី​បង្ក្រាប​បាន​ធ្វើឡើង​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កោះ​ថ្ម ឃុំ​ទំ​លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ចាប់​បាន​រថយន្ត​ចំនួន​២​គ្រឿង ប្រភេទ​យី​ឌុប ១-​ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​៣A-១៣៦៨ និង​២-​ពាក់ ស្លាក​លេខ​ភ្នំពេញ​៤A-1529 ផ្ទុក​ឈើ​ប្រភេទ​សរសរ​មូល​ធំៗ និង​ឈើ​ឃ្លុំ ក្នុងនោះ​មាន​ប៉េសេ​ស្របច្បាប់​ត្រឹមតែ ១៧​ម៉ែត្រ​ត្រីគុណ​៦៧៣ ។ ប៉ុន្តែ​លោក តុ​ប វីរ​ដា បាន​ដឹក​ឈើ​ជាច្រើន​លើស​កំណត់​ប៉េសេ ហើយ​នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ចុះទៅ​ការពារ ទីតាំង​បង្ក្រាប​បទល្មើស​នេះ ដើម្បី​ឲ្យ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​បន្ត​នីតិវិធី​ក្នុង​ការវាស់វែង​ឲ្យដឹងពី ចំនួន​ដឹក​លើស​ប៉េសេ​នេះ​ពិតប្រាកដ ។​

​លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មិនបាន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាងលើនេះ ទេ តាម​ទូរស័ព្ទ​ជាមួយ អង្គភាព នគរ​វត្ត លោក​គ្រាន់តែ​បញ្ជាក់ថា ខ្ញុំ​មិន​មាន​ការដឹង​រឿង​នេះ​ទេ ម្យ៉ាង​ទៀត​កំពុង មាន​ភារកិច្ច​ផង ដូច្នេះ​អាច​សួរ​ទៅកាន់​ខាងនាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ចុះ ។ ដោយឡែក​លោក អ៊ុំ វណ្ណ​សុ​ភក័ នាយ​ខណ្ឌ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ក៏​មិន​បានដឹង​ក្នុង​រឿង​នេះ​ដែរ ខណៈ​នៅ​ប្រលប់​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ លោក​បាន​ប្រាប់ អង្គភាព នគរវត្ត​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា ខ្ញុំ​កំពុង​មាន​ភារកិច្ច​ឡើង​មក​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​ប្រគល់​ភារកិច្ច​ឲ្យទៅ​គេ​ធ្វើ​រួច​អស់ហើយ រួច​ក៏​បិទ​ទូរស័ព្ទ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា រាល់​ការដឹកជញ្ជូន​ឈើ​នៅ​ខេត្ត​មណ្ឌលគិរី ទោះជា​មាន​ប៉េសេ​ក៏ដោយ តែង​មាន​សមត្ថកិច្ច ជាច្រើន​ស្ថាប័ន ពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នេះ​តែម្តង តែង​ពិនិត្យ​ជាក់ស្តែង និង​អះអាងថា ក្រុមហ៊ុន​ដឹក ជញ្ជូន​មាន​ប៉េសេ ដឹក​គ្រប់​ចំនួន​កំណត់ ផ្ទុយ​ទៅ​វិញ​ពេល​បង្ក្រាប​ជាក់ស្តែង​ទើប​ដឹងថា ខាង​ជំនាញ​រដ្ឋបាល​ព្រៃ ឈើ​នេះ​ជា​មេខ្លោង​ផ្តើមគំនិត ឃុបឃិត​ជាមួយ​ឈ្មួញ ដឹក​លើស​ប៉េសេ ដូចជា​ករណី​នេះ​ស្រាប់ ប៉េសេ​មាន​ត្រឹមតែ ១៧​ម៉ែត្រ​ត្រីគុណ​៦៧៣ បែរ​ជា​ដឹក​ជិត​១០០​ម៉ែត្រត្រីគុណ​លើស​ប៉េសេ ហើយ​គោលដៅ​ច្បាប់​អន​ញ្ញាត​ចេញពី ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី មកកាន់​ទីតាំង​សន្និធិ​នៅ​ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជ ធានី​ភ្នំពេញ ។ ប៉ុន្តែ​ក្រុមហ៊ុន​វី​ជូ​រី អ៉ិ​ច​ផ​ត អ៉ិម​ផ​ត របស់លោក តុ​ប វីរ​ដា កាច់ចង្កេះ​បម្រុង​ឆ្លង​ទៅ​ប្រទេស​វៀត ណា​ម តាម​ច្រក​ទន្លេ​ចាម ទើប​ឈាន​ដល់​ការបង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​ភូមិ​កោះ​ថ្ម ឃុំ​ទំ​លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។​

​ពាក់ព័ន្ធ​នឹង​ករណី​បង្ក្រាប​នេះ គេ​មាន​ជំនឿ​ថា សមត្ថកិច្ច និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដែល​ជា​មន្ត្រី​នគរបាល​យុ​ត្តិ ធម៌ ត្រូវ​រកឲ្យឃើញ​ក្រុម​ជន​ដែល​បាន​ប្រព្រឹត្ត ជាពិសេស​លោក តុ​ប វីរ​ដា តំណាង​ក្រុមហ៊ុន​ខាងលើនេះ ប្រឈម មុខ​ចំពោះមុខ​ច្បាប់ ខណៈ​ការដឹកជញ្ជូន​ឆ្លងដែន​នេះ ជា​បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែក​ក្នុង​ច្បាប់​ព្រៃឈើ ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ។​

​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏ដូចជា​លោក​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​មណ្ឌល គិរី មេត្តា​ជួយ​ពង្រឹង​រឹតបន្តឹង​អំពី​ទិដ្ឋភាព​ច្បាប់ ភាព​ទទួលខុសត្រូវ​តាម​តួនាទី​ភារកិច្ច​របស់​សមត្ថកិច្ច អាជ្ញាធរ និង ជំនាញ​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នេះ​ផង ។ ក្នុងនោះ​មាន​គេ​រាយការណ៍​ផង ដែរ​ថា ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា សឹង សំអុល បាន​នឹង​កំពុង​ដំណើរការ​អារឈើ​នៅក្នុង​ក្រុមហ៊ុន របស់ខ្លួន មាន​ជា​ប្រភេទ​ឈើ​ទាល សុ​ក្រំ ,​ខ្លុម និង​ឈើក្រហម​ជាច្រើន​ទៀត ដែល​គេ​ដឹងថា ប្រភព​ឈើ​ទាំងនោះ ត្រូវបាន​កាប់បំផ្លាញ​ពី​តំបន់​អភិរក្ស​ការពារ ដែល​គ្រប់គ្រង​ខាង​បរិស្ថាន ។​

​មួយ​រយៈ​នេះ ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា សឹង សំអុល បាន​ផុត​សុពលភាព (​ប៉េសេ​) ប៉ុន្តែ​ឲ្យ​ក្រុម​ដៃ ជើង​របស់​ខ្លួន​ចូល​កាប់​ក្នុង​តំបន់​ព្រៃ​ការពារ និង​យកមក​ដាក់​រាយប៉ាយ​នៅ​ចំណុច (​ឡា​ហ​ត​) និង​ចំណុច (​ឆក់​ដែក​) ស្រុក​កោះ​ញែក ដែល​អតីត​ដី​របស់​ឈ្មោះ អៀង ។ ក្នុងនោះ​គេ​បាន​ដាក់​បា​រ៉ា​ស​ការពារ ដើម្បី​ជា​មធ្យោបាយ​លាក់បាំង​ទីតាំង​លាក់​ឈើ​របស់​ពួកគេ ប្រៀប​ដូច​ជា​ឈើ​មាន​ប៉េសេ ។ ប៉ុន្មាន​ថ្ងៃនេះ ដៃ​ជើង​របស់​ឧកញ៉ា សឹង សំអុល មានឈ្មោះ ម៉ុក និង​ឈ្មោះ ខុន បាន​ប្រមូល​ឈើ​ទាំង​នោះ​យកមក​ដាក់​ក្នុង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ស្របច្បាប់ ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​លួច​បង្ហើប​ថា ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​ឧកញ៉ា សឹង សំអុល ផុត​ប៉េសេ​ហើយ ។ ដូច្នេះ​រាល់​សកម្មភាព​កំពុង​ដំណើរការ​អារឈើ ក៏​ដូច​ការដឹកជញ្ជូន​ឈើ​ចូលក្នុង ក្រុមហ៊ុន​នេះ សុទ្ធតែ​ជា​បទល្មើស​ទាំង​អស់ ដែល​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ មាន​សិទ្ធិ​ចុះបង្ក្រាប​គ្រប់ ពេលវេលា ប្រសិនបើ​ស្រាវជ្រាវ ពិនិត្យ​ជាក់ស្តែង​រកឲ្យឃើញ​នូវ​វត្ថុតាង​ទាំងនោះ ។ ប៉ុន្តែ​មកទល់​បច្ចុប្បន្ន ការ បង្ក្រាប​របស់​សមត្ថកិច្ច​និង​ជំនាញ​នូវ​ស្ទាក់ស្ទើរ ដឹង​ហើយ​ឮ​ហើយ តែ​មិន​ព្រម​បំពេញ​តួនាទី​ជា​មន្ត្រី​នគរបាល​យុ​ត្តិ ធម៌ សង្ស័យ​ជា​ក្រុមមន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក ក៏​អាច​ថា​បាន ៕

 

phal190315a1 phal190315a2 phal190315a3 phal190315a4 phal190315a6

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.