ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - ឯកឧត្តម លន់ សុភាព អភិបាលរងខេត្ត បានអញ្ជើញចុះជួបប្រជុំជាមួយក្រុមការងារស្រុកបរកែវ ដើម្បីពិនិត្យលើវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩(COVID-19).! - រាជរដ្ឋាភិបាល​កំពុង​តែ​ខ្វល់​ការ​រាលដាល​ជំងឺ​កូ​វិដ​.19​បែរ​ជា​លោក សួស សា៑ង​លី​អធិការ ស្រុក ត្បូងឃ្មុំ​បង្កើត សង្វៀន​បញ្ជល់មាន់ តើលោក​ប៉ែន រត្ន័ អាច​ទប់ស្កាត់​បាន​ទេ​ឬ​..?! - ឯកឧត្ដម​នៃ ចារី​បាន​នាំយក​ថវិកា​២៤​លាន​រៀល​ឧបត្ថម្ភ​ដល់​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​អប់រំ​ផ្សព្ធផ្សាយ​ការបង្ការ​នៃ​ការឆ្លង​វីរុស​កូ​វិដ​១៩ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ជប៉ុន ដែល​មាន​ទឹកប្រាក់​សរុប ៣១០​លាន​ដុល្លារ​ - ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ​អភិបាលខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​សណ្ឋាគារ​ឆៃ​ណា​មេមត់ ដែល​ជា​ទីតាំង​ត្រៀម​ទុកជាមុន សម្រាប់​អ្នកជំងឺ COVID-19..! - សម្តេច​តេជោ ហ៊ុន សែន ថ្លែងអំណរគុណ និង​កោតសរសើរ លោក សាយ សំ​អាល់ និង​សប្បុរសជន​មួយចំនួនទៀត ដែល​រួម​គ្នា​ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារ ដល់​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដនៅកម្ពុជា​

បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​កក្រើក​ឡើងវិញ ដោយ​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណះ​ប្រព័ន្ធ​…?

ខេត្ត​មណ្ឌល​គី​រី​៖ យោងតាម​សេចក្ដីរាយការណ៍​បានឱ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​១៦-១៨ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ តាម​ច្រក​ដាក់​ដាំ​បាន​ដោយ​សេរី ដោយ​ពុំ​មាន​សមត្ថកិច្ច ឬ ស្ថាប័ន​ជំនាញ​ណា​ហ៊ាន​ធ្វើការ​បង្ក្រាប រឺ​ទប់ស្កាត់​នោះឡើយ ។​

​នេះ​បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់ ស្រុក​កោះ​ញែក បានអោយដឹងថា​៖ ជា​រៀងរាល់់ថ្ងៃ គេ​សង្កេតឃើញ ថា មាន​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង ថែមទាំង​មាន​ស្លាក​លេខ ភ្នំពេញ 2AB.1620 ដូចៗ​គ្នា មក​ដឹកឈើ ប្រភេទ​ស្រឡៅ ឈើ​សុក្រុំ ក​កោះ ចេញពី​ស្រុក​កោះ​ញែក ពូ​ជ្រៃ​និង​ស្រុក​ពេជ្រ​ចិន្តា នឹង​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​យ៉ាង​អនាធិបតេយ្យ ខ​ណះមាន​ភាពស្ងប់ស្ងាត់​មួយរយះ ។ តាម​ប្រភព​ដដែល​បាន​បន្តទៀតថា បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​កក្រើក​ឡើងវិញ ដោយ​រលូន​គឺអាច​និង​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណះ​ប្រព័ន្ធ ផងដែរ​។​

​ជាក់ស្ដែង​នាពេល​ថ្មីៗ​នេះ រដ្ឋបាល​សាលាខេត្ត​មណ្ឌល​គី​រី អ្នកនាំពាក្យ​សាលាខេត្ត បាន​ចេញ​សេចក្ដីប្រកាស​ជា​សា​ធារ​ណះ​ថា មិន​មាន​បទល្មើស​ព្រៃឈើ កើតមាន​ទៀត​នោះទេ ដូច​ដែល​សារព័ត៌មាន ក្នុងស្រុក​មួយ​ចំនួន បាន​ធ្វើ​ការចុះផ្សាយ​ថា មាន​បទល្មើស​ព្រៃឈើ កើត​យ៉ាង​អនាធិបតេយ្យ រហូតដល់​មាន​ការព្រមាន​ពី សម្ដេច​ក្រឡាហោម ស ខេង ចំពោះ​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​មណ្ឌលគិរី ចំពោះ​ការ​កើត​មាន​នៅ​សកម្មភាព បទល្មើស ព្រៃឈី​ជា​ហូរហែរ​។​មិនតែប៉ុណ្ណោះ​សម្តេច​ក្រឡាហោម ស ខេង បាន​ដាក់បទបញ្ជា​អោយ​រដ្ឋបាល​ខេត្ត​ចំនួន​បី គឺ ខេត្ត​ស្ទឹងត្រែង រតនះគីរី និង មណ្ឌល​គី​រី ឱ្យធ្វើ​ជា​របាយការណ៍​ផងដែរ​។​

​ទោះបីជា​សម្តេច ហ៊ុន សែន បាន​ព្រមាន​យ៉ាងណាក៏ដោយ​ក៏​ឈ្មោះ ម៉ាប់  បែរ​ជា​កំពុងតែ​ល្បីល្បាញ​ទៀតហើយ​ក្នុង​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ដែល​ប្រឆាំង​នឹង​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុ​សែន ដោយ​ខណៈ​ពេល​នេះ កំពុង​ដឹកជញ្ជូន​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌលគិរី ដែលមាន​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​ដូច​ហែរ​កឋិន​ចេញ​ជា​រៀងរាល់​យប់ ដែល​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ដោយ​គ្មាន​ស្ថាប័ន​សម្ថ​កិច្ច​ណា​ហ៊ាន​ចាប់​បង្ក្រាប​នោះ​ឡើយ​? ។​

​មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែល​ចេញ​មុខ​កាង​ឈើ គឺ​តែងតែ​ប្រើ​សម្តី​ខ្លាំងៗ​គំរាម​ដាក់​សមត្ថកិច្ច​ឬ​ស្ថាប័ន​ខាង​ណា​មួយ​ដែល​ចង់​មក​សួរនាំ​និង​រារាំង​ក្បួន​រថយន្ត តូ​រី​ស មាន​ស្លាក​លេខ ភ្នំពេញ 2AB.1620 ដូចៗ​គ្នា​ដែល​ដឹកឈើ​បន្តកន្ទុយ​គ្នា ។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​បីនាក់ កាលពីពេល​កន្លង​ទៅនេះ​រួចមក ឈ្មោះ ម៉ាប់  កំពុង​ជិះសេះ​លែងដៃ​មិន​ខ្វល់ខ្វាយ ពី​មន្ត្រី​ជំនាញ​ណា​ហ៊ាន​ចូល​ទៅ​តំបន់​នោះ​ទៀត​ទេ ទើប​ក្រុម​រថយន្ត​ដឹក​ឈើ​របស់​លោក ម៉ាប់ បាន​ដំណើរការ​យ៉ាង​រលូន​ជាមួយ​សមត្ថកិច្ច​គ្រប់​ផ្នែក​ទាំងអស់ ដែល​ប្រចាំការ​នៅ​ច្រក​ដាក់​ដាំ​នេះ​ផង​ដែរ ។​

​តាម​សេចក្តីរាយការណ៍​ឲ្យដឹងថា​ជំនួញ​ឈើ​ប្រណីតដឹក​តាមរថយ​ន្ត​សាំ​យ៉ុង​ជាច្រើន​គ្រឿង​ទាំង​យប់​បែប​នេះ​បាន​កំរើក​ឡើង​វិញ​ហើយ​តាម​ច្រកទ្វារ ទ្វេភាគី​អន្តរជាតិ ដាក់​ដាំ​ដែល​គ្មាន​មន្ត្រី​ជំនាញ​និង​ស្នាក់ការ​ច្រកទ្វារ​អើពើ​បន្តិច​សោះឡើយ​? ។ ថ្មី​នេះ គេ​បាន​ប្រទះ​ឃើញ​មាន​រថយន្ត​សាំ​យ៉ុង ចំនួន​ជាង​២០-៣០​គ្រឿង​កំពុងតែ​ចរាចរ​លើ​ផ្លូវជាតិ​ឆ្ពោះទៅ​កាន់​ច្រក​ទ្វារ​ទ្វេភាគី​អន្តរជាតិ​ដាក់​ដាំ ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ប្រាប់​ឲ្យដឹង​ទៀតថា ឡាន​សាំ​យ៉ុង​ទាំងនេះ​ដឹកឈើ​ស្ទើរតែ​រាល់ថ្ងៃ​ហើយ​ចេញ​ម្តងៗ​មាន​ចំនួន​ជាង​20-30​គ្រឿង​ដឹក​យ៉ាង​រលូន​គ្មាន​អាជ្ញាធរ​មូលដ្ឋាន​ឬ​ជំនាញ​ពាក់ព័ន្ធ​ជាពិសេស​លោក យូ សុធា ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ និង ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​មណ្ឌលគិរី កំពុងតែ​បិទ​ភ្នែក​ប្រមូល​លុយ​ពី​បទល្មើស​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​រំភើយ​។​

​ប្រភព​ដដែល​នោះ បាន​ខ្សឹប​ប្រាប់​ថា ម្ចាស់​រថយន្ត​តូ​រី​ស ជាច្រើន​គ្រឿង​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា លោក​ម៉ាប់ ជា​មេការ​ដែល​កំពុងតែ​រត់​ការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ធ្វើ​ការដោះស្រាយ​គ្នា​ស្ងាត់ៗ​ស៊ី​តាម​ជំនាញ​ដែល​ហាក់ដូចជា មាន​ភាពអនាធិបតេយ្យ​ជាទីបំផុត​អាច​បង្ក​អសន្តិសុខ​ក្នុង​សង្គម​ជាក់​ជា​មិនខានឡើយ​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់ លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​ជា​ពិសេស លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត មណ្ឌល​គី​រី​គួរ​មាន​វិធានការ​ឲ្យបាន​ឆាប់​កាន់តែ​ប្រសើរ ពីព្រោះ​ចៀសវាង​ការរិះគន់​ពី​មហាជន សង្គម​ស៊ីវិល ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​ខេត្ត មណ្ឌលគិរី​នេះ តែម្តង ។​

​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​កក្រើក​មួយ​រយះពេល​ចុងក្រោយ​នេះ មិនដឹងថា​តើ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​បាន​ឡើង​របាយការណ៍​ជូន​ប្រមុខ​ថ្នាក់ដឹកនាំ​រឺ​យ៉ាងណា​នោះ​ទេ​? ជាពិសេស​មិន​គោរព​តាម​បទបញ្ជា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ពាក់ព័ន្ធ​និង​ជុំវិញ​ករណី​ខាងលើ​នេះ អង្គភាព​យើង​បាន​ទាក់ទង​ទៅ​ឈ្មោះ ម៉ាប់ ដែរ តែ​លោក​មិន​ឆ្លើយតប ។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌល​គី​រី​ក៏​មិន​ឆ្លើយតប​ដែរ ។ តែ​អង្គភាព​យើង​រង់ចាំ​បកស្រាយ​ស្តីពី​ច្បាប់​ព័ត៌មាន​រាល់​ម៉ោង​ធើ្វ​ការ​។​

​ត្រង់​ចំណុច​នេះ សម្រាប់​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​មណ្ឌលគិរី ក៏​បាន​អំពាវនាវ​ដល់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាពិសេស សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ពិចារណា​ជា​ថ្មី​ថា គួរ​រក្សាទុក​តំណែង របស់លោក ស្វាយ សំ​អ៊ាង ឲ្យនៅ​ជា​អភិបាល​ខេត្នណ្ឌលគិរី​ដដែលឬ​ក៏​ត្រូវ​ផ្លាស់ប្តូ​រចេញ​។​

​ជាងនេះទៀត ចំពោះ​តំណែង របស់ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី និង​តំណែង របស់​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី តើ​គួរឲ្យ​បន្ត​សកម្មភាព​ដឹកនាំ នៅ​មូលដ្ឋាន​ខេត្តមណ្ឌលគិរី​ជា​បន្ត​ទៀត ឬក៏​ត្រូវ​ពិចារណា​ផ្លាស់ប្តូរ​ម​យខ​តំណែង​ចេញពី​ខេត្ត​នេះ ព្រោះ​បទល្មើស​ព្រៃឈើ​បានធ្វើ​សកម្មភាព​ពេញបន្ទុក នៅជាប់​ច្រមុះ និង​ធ្វើ​សកម្មភាព​បើក​ឆ្លងកាត់​កន្លែងធ្វើការ​រាល់ថ្ងៃ ប៉ុន្តែ​បែរជា​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​មណ្ឌលគិរី និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ទាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ធ្វើ​ព្រងើយ​ហាក់ដូចជា មិន​ដឹង​រឿង​អ្វី​សោះ ដោយ​មិន​ឃើញ​បញ្ចេញ​កម្លាំង ចុះ​ចាត់វិធានការ​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ខុស​ច្បាប់​ទាំងនោះ ឲ្យមាន​ប្រសិទ្ធភាព​នោះ​ទេ ៕

 

mabmabmuncheat

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.