ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណាង - សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តចំពុះក្អែក - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរចុះពិនិត្យការ ស្ថាបនាស្ពានថ្មី - រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និងទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ - រដ្ឋបាលខេត្តកំពត ចូលរួមប្រជុំតាមប្រព័ន្ធបញ្ជូនសារសម្លេង រូបភាព(Video Conference)នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ពិធីចែកអំណោយរបស់ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ជូនដល់ប្រជាការពារ - ឯកឧត្តម វង សូតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាធ្វើសន្និសីទសារព័ត៌ មានស្ដីពីវឌ្ឍនភាព - ការរក្សាបាននូវភាពសម្បូរបែបនៃសិល្បៈបុរាណ គឺជាការផ្សារភ្ជាប់ដួងព្រលឹងបុព្វបុរស ជាមួយកូនខ្មែរបច្ចុប្បន្ននិងអនាគត។

មន្ត្រី​អាវុធហត្ថ​ពាក់​ផ្កាយ​២​ឈ្មោះ​ធឿន​បាន​ក្លាយ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដូច្នេះ​ទៅ​វិញ​..?!

​ខេត្ត​មណ្ឌលគិរី ៖ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​មួយ​គ្រឿង​នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ហើយ​មួយស្របក់​ក្រោយមក​ប្រែជា​មាន​ការដោះលែង​ទៅវិញ ។​

​ដឹងថា​ជា​ឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ពាក់​ផ្កាយ​២​ធ្វើឲ្យ​ប្រជាពលរដ្ឋអ​ស់​ជំនឿ​ទាំងស្រុង​លើ​សមត្ថកិច្ច​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ព្រោះ​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​មន្ត្រី​ប្រដាប់អាវុធ​ជាន់ខ្ពស់​ដែល​ជា​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​នោះ​ទេ​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា នៅ​តែ​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ព្រោះ​ការបង្ក្រាប​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​។

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា រថយន្ត​ដឹកឈើ​ដែល​សមត្ថកិច្ច​បង្ក្រាប​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នោះ​គឺជា​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឈ្មោះ ធឿន ពាក់​ផ្កាយ​២ ហេតុនេះហើយ​ទើប​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី ធ្វើ​អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​យ៉ាង​រលូន​។

​បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មិន​គួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មន្ត្រី​អាវុធហត្ថ​ពាក់​ផ្កាយ​២ ឈ្មោះ ធឿន បាន​ក្លាយ​ជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​។

​ជាក់ស្ដែង​សមត្ថកិច្ច​ក្នុងស្រុក​កែវ​សីមា ជា​អ្នក​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹក​ឈើ​របស់​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពាក់​ផ្កាយ​២ ឈ្មោះ ធឿន ប៉ុន្តែ​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភគ៌ បែរ​ជា​អន្តរាគមន៍ឲ្យ​មានកា​រ​ដោះលែង​យ៉ាង​ស្រួលៗ​។
​ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​នេះ មាន​ទាំង​មន្ត្រី​អាវុធហត្ថ មន្ត្រី​យោធា និង​មន្ត្រីនគរបាល​ជាដើម ហើយ​ឈ្មួញ​ទាំង​នោះ​តែង​គេចផុត​ពី​ការបង្ក្រាប​។

​ផ្ទុយ​ទៅ​វិញ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ពលរដ្ឋ​ដែល​ដឹក​អុស ឬ​ដឹក​ឈើ​គ្រឿងផ្ទះ​បន្តិចបន្តួច​ប៉ុណ្ណោះ​ចាប់​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ទៅ​ថ្នាក់លើ​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ឈ្មួញ​ធំៗ​នៅ​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​វាយតម្លៃ​ថា ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​មណ្ឌលគិរី ចៀស​មិន​ផុត​ពី​សេចក្ដី​វិនាស​ឡើយ ព្រោះ​ឈ្មួញ​ធំៗ​នៅតែ​បន្ត​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញ​បន្ទុប​ជា​រៀងរាល់ថ្ងៃ​៕

 

phal181216a1 phal181216a2

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.