សម្តេចពិជ័យសេនាទៀ បាញ់បានអនុញ្ញាតឱ្យក្រុម វេជ្ជបណ្ឌិតឯកទេសនៃកងទ័ពរំដោះប្រជាជនចិនចូលជួបសម្តែងការគួរសម.!!

នៅក្រសួងការពារជាតិ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ
ក្រុមវេជ្ជបណ្ឌិតឯកទេសនៃកងទ័ពរំដោះប្រជាជនចិនចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងពេលចប់បេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្ត្រនៅកម្ពុជា ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់ក្រុមវេជ្ជសាស្រ្តឯកទេសនៃកងទ័ពរំដោះប្រជាជនចិន នៅក្នុងពេលបំពេញបេសកកម្មមនុស្សធម៌ជាប្រវត្តិសាស្រ្ត នៅកម្ពុជា បានលើកកម្ពស់ និងជំរុញពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន គ្រប់ជ្រុងជ្រោយនាំមកឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ។FB_IMG_1642214318287 FB_IMG_1642214321280 FB_IMG_1642214323863 FB_IMG_1642214409549 FB_IMG_1642214404317 FB_IMG_1642214399640 FB_IMG_1642214396569 FB_IMG_1642214413077 FB_IMG_1642214344467 FB_IMG_1642214349489 FB_IMG_1642214353436 FB_IMG_1642214359340 FB_IMG_1642214368620 FB_IMG_1642214364545 FB_IMG_1642214375069

You might like