ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

លោក​ថង សាវុន និង​លោក គឹម រស្មី ហ៊ាន​ផ្គើន​បទបញ្ជា​សម្តេច​ក្រឡាហោម បន្ត​ឲ្យ​ឈ្មួញ​កាប់​ឈើ​ខុសច្បាប់​ក្នុងព្រៃ​សហគម​ន៏​

ទំនាក់ទំនង​ការផ្សាយៈ ០៣១៥១៥៥៥២៥
​ថ្មីៗ​នេះ​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើ​ការព្រមាន​ធ្ងន់ៗ​ទាក់ទង​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​នៅក្នុង​ខេត្ត​ភាគ​ឦសាន តែ​ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ទំនង​ញៀន​ញ៉ាម​នឹង​ការប្រព្រឹត្ត​ពុក រលួយ បាន​បណ្តោយ​ឲ្យ​មេ​ឈ្មួញ​ល្បី​ឈ្មោះ​ប្រចាំខេត្ត​នេះ បន្ត​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ជនជាតិភាគតិច​ជាប់​នឹង​ព្រំដែន​ស្ទើវិនាស អ​ន្ត រាយ ដោយ​គ្មាន​រអែង​ថ្នាក់ដឹកនាំ​ជាតិ​ឡើយ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ភូមិ​ប៉ា​ដល​បានឲ្យដឹងថា សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ពី​ក្រុម​ឈ្មួញ​មាន​អំណាច​បាន​ធ្វើឡើង នៅ​ចំណុច​ភូមិ​មា​លូ ភូមិ​ភិ ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស និង​ភូមិ​ប៉ា​ដល ឃុំ​សេ​សាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ សេចក្តីរាយការណ៍​បន្ត​ថា​មេ​ឈ្មួញ​ឈើ​ល្បីឈ្មោះ ណុប វណ្ណះ និង​ឈ្មោះ ហូ ជី​វ៉ៃ ជា​មន្ត្រី​អាវុធហត្ថ ដែល​ទំនង​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ថង សាវុន អភិបាលខេត្ត​និង​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត បាន​ចំណាយលុយ​ជាង​៣០០០ ដុល្លារ​ក្នុង​មួយ​រថយន្ត​ប្រកុងទៅ​ឲ្យ​ស្ថានប័ន​ជំនាញ​ពាក់ព័​ន្ធចំ​នួន​១៩ ដែល​អង្គុយ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ ជា​ថ្នូរ​ការ​មិន​បង្ក្រាប​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ដឹក​ទៅ​លក់​នៅ​ព្រំដែន​យួន​នេះ​។​

​ប្រភព​ខាងលើ​បាន​បន្តទៀតថា មេ​ឈ្មួញ​ឈើ​ដ៏​មាន​អំណាច​ទាំង​ពីរ​នាក់​ខាងលើ បាន​ឲ្យ​មេ ការ​របស់​ខ្លួន​ម្នាក់​ឈ្មោះ ស៊ី  នឿន មើល​ការ ខុស​ត្រូវ​លើក​ម្មករ​កាប់​ឈើ​ដែល​ជា​ជនជាតិ​យួន​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង​និង​គ្រឿងច​ក្រជិត​១០០​គ្រឿង ធ្វើ​ការកាប់បំផ្លាញ​ព្រៃ​សហគមន៍​ទាំងបី​ភូមិ​ខាងលើ​យ៉ាង​វិនាសកម្ម​។ ឈើមូល​ប្រភេទ ស្រឡៅ ផ្ចឹក សុ​ក្រំ គគី ត្រូវ​គេ​កាប់​និង​ដឹកចេញទៅ​លក់​នៅ​ព្រំដែន​វៀតណាម​តាម​ផ្លូវ​ភូមិ​ភិ ចំណុច​បង្គោល ព្រំដែន​លេខ​២៥ តាម​ប៉ុស្តិ៍​ហ្វាតាំ ក្នុង​មួយ​ថ្ងៃៗ​មិនតិច​ជាង​៥០​រថយន្ត​ប្រកុង​ឡើយ​។​

​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ រស់នៅ​ភូមិ​ប៉ា​ដល់ ឃុំ​សេ​សាន លោក រមាស់ ស្វិត ឲ្យដឹងថា ព្រៃ​សហគមន៍​ភូមិ​ប៉ា​ដល់ សំបូរ​ដោយ​ដើមឈើ​ធំៗ មាន​មានតម្លៃ​រាប់​រយ​ហិកតា ដែល​ជនជាតិដើម​ភាគតិច​ចា​រ៉ា​យ​គោរពបូជា​ច្រើន​ជំនាន់​ហើយ​នោះ កំពុង​ទទួល​រង​ការ​អារ​រំលំ​យក​ឈើ​មាន​តម្លៃ​ធ្វើ​អាជីវកម្ម ដោយ​គ្មាន​ការអនុវត្ត​ច្បាប់​។

​ជនជាតិដើម​រូបនេះ​បន្តថា មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​មាន​អំណាច​បាន​គំរាម​បង្ខំ​ប្រជា​សហ គ​មន៍​ឲ្យទទួល​យកលុយ​ក្នុង​មួយ​គ្រួសារ​ពី ៥០ ម៉ឺន​រៀល​ដល់ ១​លាន​រៀល​ជា​ថ្នូរ​ក្នុងការ​កាប់​យក​ឈើ ហើយ​ថា​បើ​ពួកគាត់​មិន​យក​ក៏​គេ​នៅតែ​កាប់​ឈើ​យកទៅ​លក់​ដដែល​ជា​ដដែល បើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​អើពើ​ផង​នោះ​។​

​មេឃុំ​សេ​សាន​លោក សេ​វ ស្វែង ទទួលស្គាល់ ថា អ្នកភូមិ​ជាង ១​រយ​គ្រួសារ ពិតជា​បាន​ទទួល​ប្រាក់​ពី​ឈ្មួញ ជា​ថ្នូរ​អនុញ្ញាតឲ្យ​គេ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ប៉ា​ដល់​។ យ៉ាងណា​អាជ្ញាធរ​ឃុំ មិន​គាំទ្រ​ចំពោះ​ការលក់​ព្រៃឈើ​នោះ​ទេ តែ​មិន​អាច​ហាមឃាត់​សហគមន៍​បាន ហើយ​លោក​បាន​ផ្តល់​ដំណឹង​រឿង​នេះ​ទៅ​ថ្នាក់លើ​ដែរ​។​

​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សិប​ប្រាប់​អង្គភាព​ពន្លឺ​ខ្មែរ​ថា ទោះបី​កន្លងមក​មាន​អង្គភាព​សារព័ត៌មាន ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ធ្វើ​ការចុះផ្សាយ​ពី​សកម្ម ភាព​រកស៊ី​ឈើ​ខុសច្បាប់ របស់​មេ​ឈ្មួញ​ល្បី ឈ្មោះ​ទាំង​ពីរ​នាក់​ខាង​លើក្តី តែ​ហាក់​គ្មាន​សញ្ញាណ​ណា​មួយ​ថា ចៅហ្វាយខេត្ត​លោក ថង សាវុន និង​លោក គឹម រស្មី យក​វិធានការ​ច្បាប់​ទៅ​អនុវត្តន៍​លើ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ឡើយ ។ បែប​នេះ​បាន​បង្ក​ឲ្យមាន​ការមន្ទិល​សង្ស័យ​ថា​លោក ថង សាវុន និង លោក គឹម រស្មី អាច​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ដ៏​ធំ​ក្នុង​ជំនួញ​ឈើ​ខុស ច្បាប់​ក្នុង​ខេត្ត​រតនគិរី​៕
​នាង​សុផល​

 

vaiphal

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.