ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក - ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ - ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣ - ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ - កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) - គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង.. - កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួម អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន - សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចុះពិនិត្យប្រវតិ្តសាស្ត្រយោធា - សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

​អាង​មាន​ខ្នងបង្អែក​រឹងមាំ​លោក​អ៊ួន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រព្រឹត្ត​អំពើ​កេង​ប្រវ័ញ្ញ​ថវិកាជាតិ​

ខេត្ត​ត្បូងឃ្មុំ​៖ រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក​អ៊ួន សុវណ្ណារ៉ា​ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ការដែល​លោក​អ៊ួន សុវណ្ណារ៉ា ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​និង​ការ​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ឈ្មួញ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទេ​នោះ គឺ​លោក​អ៊ួន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំង​ផ្លុង មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ថា​ប្រហែល​លោក​អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ទើប​កំពុង​ប្រឹងប្រែង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម ។

​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក​អ៊ួន សុវណ្ណារ៉ា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ថា​បច្ចុប្បន្ន​លោក​អ៊ួន សុវណ្ណារ៉ា​កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ ទន្ទឹមនឹងនេះ​លោក​អ៊ួន សុវណ្ណារ៉ា ក៏​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​ស្រេច​តែ​អំពើ​ចិត្ត​ផង​ដែរ រហូត​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់ធ្មត់​តទៅ​ទៀត​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា​ជា​សាធារណៈ​តែ​ម្តង​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង បានឲ្យដឹង​ថា​កាលនៅ​ធ្វើជា​ប្រធាន​ការិយាល័យគ​យ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​លោក​អ៊ួន សុវណ្ណារ៉ា ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល​។ ឥឡូវនេះ​ក្រោយ​ពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី​២០ ខែ​មករា​ឆ្នាំ​២០១៨ គឺ​លោក​អ៊ួន សុវណ្ណារ៉ា យក​បទពិសោធន៍​នៃ​អំពើពុករលួយ​មក​អនុវត្តន៍​យ៉ាង​ពេញបន្ទុក​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ត្រពាំង​ផ្លុង បានឲ្យដឹងថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង គឺ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ​ហូរ​ចូល​ទៅក្នុង​ហោប៉ៅ​លោក អ៊ួ​ន សុវណ្ណារ៉ា​យ៉ាង​សុខ​ស្រួល​៕

 

uan-sovannara

Filed in: ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.