ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក - ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ - ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣ - ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ - កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) - គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង.. - កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួម អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន - សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចុះពិនិត្យប្រវតិ្តសាស្ត្រយោធា - សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

​លោក អ៊ុំ ចាន់​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​ពាក់​ព​ន្ឋ័ទៅ​នឹង​អំពើ​កិបកេង​ថវិកាជាតិ​ជា​ប្រពន្ឋ័​

ខេត្ត​បាត់ដំបង ៖ លោក អ៊ុំ ចាន់​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង​កំពុង​ឃុបឃិត​គ្នា​ជា​ប្រពន្ឋ័​ប្រព្រឹត្ត​អំពើ​កិបកេង​ថវិកាជាតិ​ដោយ​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ ដើម្បី​ជា​ថ្នូរ​និង​ផលប្រយោជន៍​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បាត់ដំបង​បានឲ្យដឹងថា​៖​លោក អ៊ុំ ចាន់​រតនា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង​បាន​ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានកា​រ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​ទៀតផង​។​ចំណែក​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្រប​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​មួយ​នេះ​ត្រូវបាន​លោក អ៊ុំ​ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យក​លុយ​តាម​អំពើ​ចិត្ត ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្ត​បាត់ដំបង​បាន​បន្តថា​៖​លោក អ៊ុំ​ចាន់​រតនា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ទើប​បាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ អំពើពុករលួយ​របស់​លោក​អ៊ុំ​ចាន់​រតនា​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក​គុណ​ញឹម ដែល​ជា​មេ​គយ​ធំ​មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​អ៊ុំ​ចាន់​រតនា​នោះទេ ដោយ​បណ្ដោល​ឲ្យ​មន្ត្រី​គយរូ​បនេះធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​ទោះជា​យ៉ាងណា​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ុំ​ចាន់​រតនា គឺជា​រឿង​ដែល​មិន​អាច​បិទបាំង​បានឡើយ​។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​បាន​បង្ហើប​ឲ្យដឹង​ដែរថា​៖​លោក​អ៊ុំ​ចាន់​រតនា កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម ទាំងនេះ​ដោយ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក​គុណ ញឹម​ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​បែបនេះ​។​

​យោង​តាម​ការអះអាងរ​បស់​សមត្ថកិច្ច​ពាក់ព័ន្ធ​វិញ​បានឲ្យ​ដឹង​ដែរថា​៖​បច្ចុប្បន្ន​នេះ​លោក អ៊ុំ​ចាន់​រតនា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​នេះ​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​និង​ផលប្រយោជន៍​។​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង​ភាគច្រើន​គឺ​បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផល​ប្រយោជន៍​លើ​តុ ក្រោម​តុ​ជាមួយ​លោក​អ៊ុំ​ចាន់​រតនា ជា​ការ​ស្រេច​។​ចំណែក​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​ស្រប​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ដូង ត្រូវ​លោក​អ៊ុំ​ចាន់​រតនា និង​មន្ត្រីក្រោមឱវាទ​គាប​យក​លុយ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​ជាង​នេះ​ទៅ​ទៀត​លោក អ៊ុំ​ចាន់​រតនា និង​បក្ខពួក​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុង​ការកែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​យ៉ាង​កំរោល​ផងដែរ​។​ជុំវិញ​រឿង​រាវ​ខាងលើ​នេះ​ដែរ​អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ណាមួយ​ពី​លោក​អ៊ុំ​ចាន់​រតនា បាន​នោះ​ទេ​ដោយ​មិន​មាន​លេខ​ទូរ​សព្ទ័​។​តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ​អង្គភាព​យើងខ្ញុំ​រង់ចាំ​បំភ្លឺ​ពី​លោក​អ៊ុំ​ចាន់​រតនា​រាល់​ម៉ោង​ធ្វើការ​៕

 

cusdaung04 cusdaung01 cusdaung02 cusdaung03

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.