ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក - ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ - ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣ - ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ - កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) - គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង.. - កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួម អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន - សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចុះពិនិត្យប្រវតិ្តសាស្ត្រយោធា - សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​រតនគិរី​ចេញ​ទៅ​ស្រុក​យួន​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត កំពុង​បង្កើន​សកម្មភាព​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បានឲ្យដឹង​ថា​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​មិន​ញញើត​នឹង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ក្រុង​បាន​លុង​ស្រុក​អូរ​ជុំ​និង​ស្រុក​អូរយ៉ាដាវ​នោះទេ​ព្រោះ​ពួក​គេ​អាង​មាន​លោក​កែប​កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​គាំពារ​គ្រប់ពេលវេលា​។ ជាក់ស្ដែង​ថ្មីៗ​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​ហ៊ាន​ប្រឈមមុខ​យ៉ាង​គឃ្លើន​ជាមួយ​លោក​ទន់ វីរភាព​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ​ហើយ​ថែមទាំង​បើក​កកាយ​អំពើពុករលួយ​របស់​លោក​ទន់ វីរភាព​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​កែប​កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី​បាន​បង្ហើប​ឲ្យដឹង​ថា​ប្រសិន​បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​កែប​កត់ ទេ​នោះ​គឺ​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​មាន​ឃ្លាំង​ស្តុក​ឈើ​ជា​ច្រើន​កន្លែង​នៅក្នុង​ក្រុង​បាន​លុង ហើយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៧៨ ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​ខ្លះ​បានឲ្យដឹង​ថា​មន្ត្រី​ជាន់ខ្ពស់​និង​សម​ត្ថ​កិច្ច​ធំៗ​ក្នុង​ខេត្ត​រតនគិរី មួយចំនួន​ក៏​ជា​ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត នោះ​ដែរ​ដូច្នេះ​ហើយ​ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​កាន់តែ​មាន​ឥទ្ធិពល​ធំធេង​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី​បា​ន​ឲ្យ​ដឹង​ថា​ជម្លោះ​រវាង​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​ជាមួយ​លោក​ទន់ វីរភាព​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អូរ​ជុំ កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​យ៉ាងច្បាស់​អំពី​ឥទ្ធិពល​ខ្លាំងក្លា​របស់​ឈ្មួញ​ឈ្មោះ ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​ក្នុង​ការដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​។ អ្វី​ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​នានា​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នោះ​គឺ​អំពើពុករលួយ​ដល់​ឆ្អឹង​របស់​លោក​ទន់ វីរភាព​ត្រូវបាន​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត​លាតត្រដាង​ជា​សាធារណៈ​តែម្តង​ហើយ​លោក​ទន់ វីរភាព​មិន​អាច​បិទ​បាំង​មុខមាត់​អាក្រក់​របស់​ខ្លួន​តទៅទៀត​ទេ​។

​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​បាន​លើកឡើង​ថា​លោក​កែប​កត់ គឺជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ​ទូច​និង​ប្រពន្ធ​ឈ្មោះ​ណាត ហេតុនេះហើយ​ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន ហើយ​ហ៊ាន​ជេរប្រមាថ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​៕

 

chetouch1 chetouch2 chetouch3 chetouch4

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.