ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

លោ​កធៀម ដែន​ហៅ​ត​ក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​

បច្ចុប្បន្ន​លោ​កធៀម ដែន​ហៅ​ត​ក់ ដែល​ជា​មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​បឹង​ជ្រោង កំពុង​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោ​ង និង​ច្រករបៀង​ក្បែរៗ​នោះ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​នគរបាល​នូវក្នុង​ស្នងការដ្ឋាន​នករបាល​ខេត្ត​ត្បូងឃ្មុំ ក៏​បានឲ្យ​ដឹង​ដែរ​ថា​ការដែល​លោ​កធៀម ដែន​ហៅ​ត​ក់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក​ឧត្តមសេនីយ៍ទោ បែន​រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជា​បង្អែក​យ៉ាងរឹងមាំ​ផងដែរ​។ ប្រសិនបើ​គ្មាន​លោក​ឧត្តមសេនីយ៍ទោបែ​នរ័​ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ​គឺ​លោ​កធៀម ដែន​ហៅ​ត​ក់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​ឡើយ ហើយ​ឈ្មួញ​ក៏​មិន​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន បានដែរ​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោ​កធៀម ដែន​ហៅ​ត​ក់ បានឲ្យដឹងថា​មួយ​រយៈពេល​ចុងក្រោយ​នេះ​លោ​កធៀម ដែន​ហៅ​ត​ក់ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ឈើ​ប្រណីត​ឈើ​ប្រភេទ​លេខ​១ និង​អុស​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង ។ លោ​កធៀម ដែន​ហៅ​ត​ក់ បាន​ឃុបឃិត​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ចាំ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​និង​គាប​យកលុយ​ពី​ប្រជាកសិករ​ខ្មែរ​ដែល​ដឹក​កសិផល​ចេញ​ទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​។ លើស​នេះ​ទៅ​ទៀត​លោ​កធៀម ដែន​ហៅ​ត​ក់ មាន​កន្លែង​ស្តុក​ឈើ​ប្រណីត​នៅក្នុង​ឃ្លាំង​ខាងក្រោយ​ផ្ទះ​របស់​ខ្លួន ហើយ​មាន​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ឃ្លាំង​នោះ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​។​

​សមត្ថកិច្ច​មូលដ្ឋាន​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹង​ថា​បច្ចុប្បន្ន​លោ​កធៀម ដែន​ហៅ​ត​ក់ និង​បក្ខពួក​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​និង​គាប​យក​លុយ​ពី​ប្រជា​កសិករ​ដែល​ដឹកជញ្ជូន​កសិផល​ចេញទៅ​ស្រុក​យួន​ផងដែរ​។ លើស​នេះ​ទៅទៀត​ឈ្មួញ​មួយចំនួន​អាច​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ​ទំនិញ​ខុសច្បាប់​ពី​ស្រុក​យួន​ចូល​តាម​ច្រក​បឹង​ជ្រោង​និង​ច្រករបៀង​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោ​កធៀម ដែន​ហៅ​ត​ក់ យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ មន្ត្រីនគរបាល​ក្នុង​ស្រុក​មេមត់ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា​ក្រុម​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង​និង​ច្រករបៀង​ក្បែរៗ​នោះ​សុទ្ធតែ​ជា​បក្ខពួក​របស់​លោ​កធៀម ដែន​ហៅ​ត​ក់ ទើប​អាច​ចៀសផុត​ពី​ការបង្ក្រាប​។ ទង្វើ​របស់​លោ​កធៀម ដែន​ហៅ​ត​ក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​ផង​ដែរ ហើយ​ផលប្រយោជន៍​បាន​ទៅ​លើ​មន្ត្រី​ពុករលួយ​ផងដែរ​៕

tok1 tok2 tok3 tok4

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.