រដ្ឋបាលខេត្តកំពតរៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣កំពត- កែប..!

ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំអបអរសាទរ«រុក្ខទិវា»៩កក្កដាឆ្នាំ២០២១ នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែបប្រវែង៣៥០០ម ពីស្ពានព្រែកជីក ស្ថិតនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត រហូតដល់ស្ពានក្បាលរមាស ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាព្រឹកនេះ ប្រព្រឹត្តិទៅក្រោមអធិបតី ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត។

ពិធីនាព្រឹកនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយ នាយរងខណ្ឌ លោកអភិបាល អភិបាលរងក្រុង ស្រុក ឃុំ-សង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រះសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ សរុបប្រមាណជា២០០ នាក់។

ថ្លែងនៅក្នុងពិធីនាព្រឹកនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាព្រះរាជសកម្មភាពជាប្រវត្តិសាស្រ្តក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះបញ្ញាញាណភ្លឺស្វាងបំផុត របស់ព្រះករុណា ព្រះមហាវិរៈក្សត្រ ព្រះវៈរាជបិតាជាតិខ្មែរ ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដោយព្រះអង្គបានឡាយព្រះហស្ថលេខាលើព្រះរាជក្រិត្យលេខ៧៣៨នស ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។

ក្នុងទិសដៅបន្តវេនជាប្រពៃណី ពីសម័យសង្គមរាស្រ្តនិយម រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកំណែទម្រង់វិស័យព្រៃឈើជារៀងរហូតមកដល់បច្ចុប្បន្ននេះ និងបានរៀបចំពិធីបុណ្យរុក្ខទិវា៩កក្កដា ជាប្រពៃណីគ្រប់បណ្តាខេត្ត រាជធានី ជារៀងរាល់ឆ្នាំ។ ដោយឡែក ខេត្តកំពត នៅសងខាងផ្លូវជាតិលេខ៣៣ កំពត-កែប ប្រវែង៣៥០០ម ក្នុងស្រុកទឹកឈូ ខេត្តកំពត រួមមានដើម បេង ធ្នង់ កូនក្ងោកសរុបចំនួន ២៥០ដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាសរុប៥០ម៉ឺនរៀល ជូនដល់កងកម្លាំងដែបានជួយសម្រួលសណ្តាប់ធ្នាប់ក្នុងពិធី សរុប២៥នាក់។FB_IMG_1626934994072 FB_IMG_1626935174453 FB_IMG_1626935177656 FB_IMG_1626935182385 FB_IMG_1626935013985 FB_IMG_1626935008059 FB_IMG_1626935005229 FB_IMG_1626935000329 FB_IMG_1626934991327

You might like