ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការទទួលបាន អំណោយជេលលាងដៃចំនួន៩៩កេសស្មើនឹង ១ ១៨៨ដប ពីក្រុមហ៊ុនអនភ័ញឯ.ក - ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចប្រចាំខែវិច្ឆិកា ទិសដៅការងារខែធ្នូ ឆ្នាំ២០២០ - ឯកឧត្តម គួច ចំរើន អភិបាលអញ្ជើញចុះត្រួតពិនិត្យអាគារសំរាប់ធ្វើចត្តាឡីស័កក្នុងសង្កាត់លេខ៣ - ទស្សនៈរបស់ឯកឧត្តម ហ៊ុន ម៉ាណែតទោះបីពិភពលោកទទួលរងឥទ្ធិពលគំរាមគំហែងដោយសារមេរោគកូវីដ-១៩ តែមិនអាចរារាំងដល់ឱកាសវិនិយោគនៅកម្ពុជាបានទេ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីមលើផ្លូវទាំង៣៤ខ្សែក្នុងខេត្តព្រះសីហនុ - កម្ពុជាផ្ដល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត (ទីម័រឡេស្ត) - គម្រោងស្ថាបនាវិថី ៧មករាត្រូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈក្នុងទីក្រុង.. - កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួម អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន - សម្តេចពិជ័យសេនា​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ចុះពិនិត្យប្រវតិ្តសាស្ត្រយោធា - សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប

​ប្រភព​ចំណូល​របស់​មេ​បញ្ជាការ​យោធា​យោធភូមិភាគ​៥​បានមក​ពី​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ណង​ចាន់

​បច្ចុប្បន្ន​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ណង​ចាន់ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី​ឃួន​ជឿន​ជា​មេបញ្ជាការនៅ​តែបើក​ដំណើរការយ៉ាង​រលូន​។ តាម​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ប្រការ​ដែល​លោក​ឃួន​ជឿន​មេបញ្ជាការ​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ចំណុះ​យោធភូមិភាគ​៥ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ឯក ប៊ុន​សេង​មេបញ្ជាការ​យោធា​យោធភូមិ​ភាគ​៥​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​។ មានន័យ​ថា​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ណង​ចាន់ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​មេ​បញ្ជាការ​យោធា​យោធភូមិភាគ​៥ ទើប​ឈ្មួញ​អាច​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​នេះ​ស្រេច​តែ​អំពើ​ចិត្ត​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​អូរ​បី​ជាន់ ក្បែរ​ច្រករបៀង​អូរ​បី​ជាន់ បានឲ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​យោធា​ប្រចាំ​ច្រករបៀង​មួយ​នេះ​នៅតែ​បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ។​ឈ្មួញ​មួយចំនួន​អាច​នាំ​ចូល​គោក្របី​មាន់​ទា​និង​ពពែ​ពី​ទឹកដី​សៀម​តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាង​ពេញបន្ទុក ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​យោធា​ប្រចាំ​ច្រករបៀង​មួយ​នេះ​តែម្តង​។ ការ​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​ខុសច្បាប់​ក៏ដូចជា​គោក្របី​ជ្រូក​មាន់​ទា​ពពែ តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាង​គគ្រឹកគគ្រេង​គឺជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ច្រករបៀង​ណង​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​មន្ត្រី​យោធា​ប្រចាំ​ច្រករបៀង​មួយ​នេះ​នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ និង​ទំនិញ​ខុសច្បាប់ ហើយក៏​មាន​ករណី​បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទឹកដី​សៀម​ផងដែរ​។ ប្រភព​ខ្លះ​បានឲ្យដឹង​ថា​ដោយសារតែ​ច្រករបៀង​អូរ​បីជាន់ និង​ច្រករបៀង​ណង​ចាន់ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​គឺ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក​ឧត្តមសេនីយ៍ឯក​ប៊ុនសេង​មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ ទើប​ច្រករបៀង​ទាំង​២​កន្លែង​នេះ​នៅតែ​ដំណើរការ​យ៉ាង​សុខ​ស្រួល​បំផុត​៕

 

bunseng obeichan2 obeichan1-(3) obeichan1-(4)

Filed in: ព័ត៌មានជាតិ, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.