ចាងហ្វាងការផ្សាយ នាង សុផល | ការិយាល័យនិពន្ធ ៖ 031 5155525
ព័ត៌មាន​ថ្មី
- សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំប្រតិភូអន្តរ ក្រសួងចូលរួមបួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម - ទំនប់ទឹករលាំងជ្រៃគឺជាតំបន់កំសាន្ដសំរាប់ភ្ញៀវទេសចរណ៍ដែលចូលចិត្តស្ទូចត្រីនៅចុងសប្តាហ៍ - អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំ Video Conference ស្តីពីការផ្សព្វផ្សាយអំពីរចនាសម្ព័ន្ធចាត់តាំងកងរាជអាវុធហត្ថ - ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចក្រុមហ៊ុន Cellcard ដើម្បីស្វែងយល់អំពីឌីជីថល5G - ជួបប្រជុំពិភាក្សាការងារជាមួយ ប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់ អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - នាយឧត្តមសេនីយ៍សៅ សុខាអនុញ្ញាតឱ្យនាយនគរបាលជាន់ខ្ពស់អូស្ត្រាលីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ - -

លោក​ប៊ុន​សេង​មេបញ្ជាការ​យោធា​យោធភូមិភាគ​៥​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​

ខេត្ត​បន្ទាយមានជ័យ ​៖ ​ប្រការ​ដែល​លោក​ឧត្តមសេនីយ៍ត្រី​ឃួន​ជឿន​មេបញ្ជាការ​វរ​ការពា​រ​ព្រំដែន​លេខ​៥០៣ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទាក់ទង​ទៅនឹង​ការបើក​ច្រករបៀង​គឺ​ដោយសា​រអាង​មាន​លោក​ឧត្តមសេនីយ៍ឯក​ប៊ុនសេង​មេបញ្ជាការ​យោធា​យោធភូមិភាគ​៥ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។

​តាម​ការ​បង្ហើប​ពី​នាយទាហាន​និង​ពលទាហាន​ក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៥០៣ មួយចំនួន​បានឲ្យដឹង​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក​ប៊ុន​សេង​ដែល​ជា​ចៅហ្វាយនាយ​ទេ​នោះ​គឺ​លោក​ឃួន​ជឿន​មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ក៏​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ដែរ​។ ជាក់ស្ដែង​តាម​ខ្សែ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ កំពុង​កើតមាន​ច្រករបៀង​និង​បទល្មើស​ឆ្លងដែន​យ៉ាង​ច្រើន​ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​បន្ទាយមានជ័យ មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​ច្រករបៀ​ង​អូរ​បី​ជាន់ ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ នៅតែ​ត្រូវបាន​ក្រុម​ឈ្មួញ​ប្រើប្រាស់​សម្រាប់​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​។ ទន្ទឹមនឹងនេះ​ច្រករបៀង​ចំការ​គ ក្នុង​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ក៏​នៅតែ​កើតមាន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុស​ច្បាប់​ដែរ​។ មានន័យថា​លោក​ឧត្តមសេនីយ៍ ឃួន​ជឿន​មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ មិន​ខ្វល់​ពី​បទ​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ក្នុង​ការបិទ​ច្រករបៀង​ទាំងស្រុង​នោះទេ ហើយ​នៅតែ​ឃុបឃិត​ឲ្យកម្លាំង​យោធា​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​បានឲ្យដឹងថា ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​យ៉ាង​ពេញបន្ទុក​មានដូចជា ភេសជ្ជៈ​ច្រើន​ប្រភេទ​ជ្រូក​មាន់​ទា​និង​គោ​ក្របី​ជាដើម ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ សូម្បី​តែ​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ក៏​ដូចជា​រថយន្ត​ចង្កូត​ស្ដាំ​ក៏ត្រូវ​ឈ្មួញ​នាំ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ និង​តំបន់​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​តែម្តង​។ ប្រការ​ដែល​លោក​ឃួន​ជឿន​មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​លោក​ប៊ុន​សេង​មេបញ្ជាការ​យោធា​យោធភូមិ​ភាគ​៥ គឺជា​ខ្នងបង្អែក​យ៉ាងរឹងមាំ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម​ក្នុងស្រុក​ស្វាយចេក​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ច្រករបៀង​ចំការគ នៅតែ​កើតមាន​ករណី​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​ទំនិញ​ខុស​ច្បាប់​ដដែល​។

​តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​លោក​ឃួន​ជឿន​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយក៏​អាច​មាន​ការបែងចែក​មួ​យ​ផ្នែក​ណា​នោះ​ទៅ​ថ្នាក់លើ​ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​បែបនេះ​។ ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យមើល​បញ្ហា​ខាងលើ​នេះ​ផង ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ឡើយ ហើយ​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​ច្រករបៀង​ច្រើន​កន្លែង​បន្ត​សកម្មភាព​យ៉ាង​ស្រួល​ដដែល​៕

 

bunseng khuan choeun

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, សូមរាយការណ៍
© 2020 ជាតិអភិវឌ្ឍន៍ | Cheat Aphiwat. All rights reserved. XHTML / CSS Valid.